ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានរាយការណ៍នៅថ្ងៃពុធថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសចំនួន ៧ ០១២ ក្រោមការលើកលែងទោស ដើម្បីប្រារព្ធទិវាឯករាជ្យជាតិលើកទី៧៥ ខណៈប្រមុខរបបយោធា បានសរសើរប្រទេសមួយចំនួនសម្រាប់ការរក្សាការគាំទ្រភូមា។
ប្រទេសចិន បានហៅការរឹតបន្តឹងរបស់អន្តរជាតិទៅលើអ្នកធ្វើដំណើរចេញពីទឹកដីរបស់ខ្លួនថា ជារឿងដែលមិនអាចទទួលយកបានបន្ទាប់ពីប្រទេសជាច្រើនបានដាក់ចេញវិធានការថ្មីៗយ៉ាងតឹងរ៉ឹងទៅលើភ្ញៀវទេសចរដែលធ្វើដំណើរ មកពីប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកមួយនេះ។
សេតវិមានបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន គ្រោងនឹងជួបប្រជុំគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅសេតវិមាននៅថ្ងៃទី ១៣ ខែមករា ចំពេលដែលភាពតានតឹងនៃភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោកធំៗកើនឡើង។
ទីក្រុងម៉ូស្គូ បានឱ្យដឹងកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារ ថ្ងៃចូលឆ្នាំថ្មីរបស់អ៊ុយក្រែននៅទីក្រុង Makiivka បានកើនឡើងដល់ ៨៩ នាក់ បន្ទាប់ពីប្រជាជនរុស្ស៊ី បានប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខកងទ័ព ជាការបង្ហាញកំហឹង និងទុក្ខព្រួយជាសាធារណៈដ៏កម្រ។
អាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននៅតែមិនទាន់ចាត់ទុកលោក នីកូឡាស ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសវ៉េណេស៊ុយអេឡា ហើយនឹងរក្សាការដាក់ទណ្ឌកម្ម បន្ទាប់ពីក្រុមប្រឆាំងដែលកំពុងរត់គេចខ្លួន បានរំលាយ «រដ្ឋាភិបាលបណ្តោះអាសន្ន» របស់ខ្លួននោះ។
លោក សុន ឆ័យ ដាក់ពាក្យបណ្តឹងសារទុក្ខប្រឆាំងនឹងសាលាឧទ្ធរណ៍ដែលកាត់ក្ដីឱ្យលោកចាញ់គណបក្សប្រជាជនកម្ពុជា (CPP) និងគ.ជ.ប។ នេះបើតាមលិខិតរបស់មេធាវីការពារសិទ្ធិលោក សុន ឆ័យ បានដាក់ពាក្យបណ្តឹងសារទុក្ខប្រឆាំងនឹងសាលដីកាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ភ្នំពេញជុំវិញសំណុំរឿងដែលប្ដឹងដោយ CPP និងគ.ជ.ប។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរដូវប្រមូលត្រីប្រហុកនៅចុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ នេះមានការកើនឡើង ៤០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជលផល និងកងកម្លាំងចម្រុះដែលបានទប់ស្កាត់បទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពក្នុងរដូវត្រីពង។
ប្រទេសកម្ពុជា នឹងមានរោងចក្រផលិតសម្បកកង់រថយន្តដំបូងគេខាងមុខ បន្ទាប់ពីក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី មានមូលដ្ឋាននៅប្រទេសចិនដែលបានវិនិយោគទឹកប្រាក់ជិត ៣០០ លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែ ឧសភា។ នេះបើយោងតាមមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ។