ភ្នំពេញៈ​ សហរដ្ឋ​អាមេរិក​បានប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ​២៧ ​រូប ​​រួមមាន​រូប​បដិមា​ផ្នែក​ព្រះពុទ្ធ​សាសនា​និង​ព្រហ្មញ្ញ​សាសនា​សម័យ​អង្គរ​ដែល​ត្រូវបាន​ជួញដូរ​មកឱ្យ​កម្ពុជា​គ្រប់​គ្រង​វិញ។

លោក ជុំ​ សុន្ទរី ​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​និង​លោក​ CyrusVance Jr. រដ្ឋអាជ្ញា​នៃ​ការិយា​ល័យ​រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់​ញូវយ៉ក ​កាលពី​ថ្ងៃទី ៩​ ខែមិថុនា​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​រវាង​កម្ពុជា ​និង​រដ្ឋអាជ្ញា​នៃ​សង្កាត់​ញូវយ៉ក​ស្តីពី​ការផ្ទេរ​សិទ្ធិ​គ្រប់​គ្រង​វត្ថុ​បុរាណ​របស់​កម្ពុជា ​ដែល​ត្រូវបាន​ជួញដូរ​ចំនួន ២៧ រូប​ ពី​ការិយាល័យ​រដ្ឋអាជ្ញា​មក​កម្ពុជា។

លោក ជុំ សុន្ទរី ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះថា​៖ «ការប​ញ្ជូនត្រ​ឡប់មកវិញ​នៃវត្ថុបុរា​ណទាំង​នេះ បាន​បង្ហាញឲ្យ​ឃើញជា​ថ្មី​នូវ​លទ្ធផ​លផ្លែផ្កា​នៃអនុស្ស​រណៈនៃ​ការយោគ​យល់​គ្នាចុះ​ហត្ថ​លេខាដោ​យរាជ​រដ្ឋាភិបា​លក​ម្ពុជា ​និង​រដ្ឋា​ភិ​បាល​ស​ហរ​ដ្ឋ​អា​មេរិកដែល​បា​នបើ​កឡើ​ង​នូវទំព័​រថ្មី​នៃកិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគីដ៏​ល្អប្រសើ​រលើកា​រអ​ភិរ​ក្ស​វ​ប្ប​ធម៌​រវាង​ប្រទេស​ទាំ​ង២»។​

លោក​បានបន្ថែ​មថា៖​«យើងខ្ញុំ​សង្ឃឹម​ថា​សហរដ្ឋអាមេរិ​កនឹង​បន្តភាព​ជាដៃ​គូជា​មួយ​ប្រទេ​សកម្ពុ​ជា ដើ​ម្បីយើ​ងអា​ចបញ្ឈ​ប់កា​រជួញដូ​រសម្បត្តិ​វប្ប​ធម៌​ខ្មែរ​ខុស​ច្បាប់ និងប​ញ្ជូនបេតិ​កភណ្ឌ​វប្បធម៌​របស់​យើង​ត្រឡប់​ទៅកម្ពុ​ជា​វិញ​»។

លោកស្រី​ ភឿង ស​កុ​ណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ចូលរួម​ពិធី​នេះ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ពី​ភ្នំពេញ​មក​ដើម្បី​ជា​សាក្សី​ក្នុងការ​ចុះហត្ថ​លេខា​នេះ។រីឯលោក​ឯក​អគ្គរាជ​ទូត​ កែ​ សុវណ្ណ​ តំណាង​អចិន្ត្រៃយ៍​នៃ​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រ​ជាជាតិ​ក៏មាន​វត្តមាន​ចូលរួម​ផង​ដែរ​។

ស្ថានទូត​កម្ពុជា​ប្រចាំ​សហរ​ដ្ឋអាមេរិក​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ៩ ខែមិថុនា​ថា៖ «ក្នុង​ចំណោ​ម​វត្ថុ​បុរាណ​ទាំង​ចំនួន​២៧ដែល​ត្រូវបាន​រក​ឃើញ​មកវិញ​ដោយ​ការិយា​ល័យ​រដ្ឋអាជ្ញា​និង​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​រួមមាន​រូប​ប​ដិ​មា​ផ្នែក​ព្រះពុទ្ធ​សាសនានិង​ព្រហ្មញ្ញ​សា​សនា​សម័យអ​ង្គរសំ​ខាន់​ៗមួយ​ចំនួន​ដូចជា៖​ ព្រះពុទ្ធ​គង់​សមាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធិ រូប​ព្រះ​ឥសូរ​ និង​ព្រះ​នាង​ប្រាជ្ញា​បារ​មិ​តា​ធ្វើ​ពី​ថ្មភក់»។ល។

ស្ថាន​ទូត​កម្ពុជា​បញ្ជាក់​ថា៖​ «ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រប​សម្រួល និង​ការចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិ​សាស្ត្រ​នេះ​ជាមួយ​ការិយា​ល័យ​រដ្ឋ​អាជ្ញា​»។

លោកស្រី​ ភឿង​ ស​កុ​ណា​ ក្នុងពេល​ថ្លែង​ទៅកាន់​ពិធី​ចុះហត្ថលេខា​បាន​សម្តែង​អំណរគុណ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហ​ប្រតិ​បត្តិការ​និង​ការខិតខំ​ប្រឹង​ប្រែង​ពី​សំណាក់​ការិយា​ល័យ​រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​ប្រចាំ​សង្កាត់​ញូវយ៉ក​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​ ព្រមទាំង​ក្រុម​ការងារ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​កម្ពុជា​ ក្នុងការ​បញ្ជូន​សម្បត្តិ​វប្បធម៌​ទាំងនេះ​ត្រឡប់​មក​មាតុភូមិ​កម្ពុជា​វិញ។នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ៕