The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន បាន​បញ្ជា​ទៅដល់​អាជ្ញាធរ​រាជធានី-ខេត្ត​ ឱ្យលុបចោល​នូវ​ការប្រមូល​ពលរដ្ឋ​ ដើម្បី​រៀន​បោះឆ្នោត​សាកល្បង




លោក ហ៊ុន សែន បាន​បញ្ជា​ទៅដល់​អាជ្ញាធរ​រាជធានី-ខេត្ត​ ឱ្យលុបចោល​នូវ​ការប្រមូល​ពលរដ្ឋ​ ដើម្បី​រៀន​បោះឆ្នោត​សាកល្បង

Content image - Phnom Penh Post
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ រូបថត SPM

លោក ហ៊ុន សែន បាន​បញ្ជា​ទៅដល់​អាជ្ញាធរ​រាជធានី-ខេត្ត​ ឱ្យលុបចោល​នូវ​ការប្រមូល​ពលរដ្ឋ​ ដើម្បី​រៀន​បោះឆ្នោត​សាកល្បង

ភ្នំពេញៈ លោកនាយ​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​បញ្ជា​ទៅដល់​អាជ្ញាធរ​រាជធានី-ខេត្ត​ទាំងអស់ ឱ្យលុបចោល​នូវ​ការប្រមូល​ពលរដ្ឋ​ដើម្បី​រៀន​បោះឆ្នោត​សាកល្បង ហើយ​លោក​ក៏បាន​ផ្ញើលិខិត​ទៅ​ប្រធាន​គណៈកម្មាធិការជាតិ​​រៀបចំ​ការបោះឆ្នោត​សុំ​លុបចោល​ការបោះឆ្នោត​សាកល្បង​ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២១ ។

យោងតាម​សារ​សំឡេង​របស់លោក ហ៊ុន សែន នា​យប់​ថ្ងៃទី ៩ ខែមិថុនា បាន​បញ្ជាក់​ថា ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ ១៩ កំពុងតែធ្វើការ​វាយ​លុយ​ដែលមាន​ប្រជាជន​ឆ្លង​រាប់រយ​នាក់​ក្នុង ១ ថ្ងៃៗ និង​មាន​មនុស្ស​ស្លាប់​ជា​រៀងរាល់ថ្ងៃ។

លោក​មានប្រសាសន៍ថា៖ «ដូច្នេះ គ្មាន​ការចាំបាច់​ណា​ ដែល​នឹងត្រូវ​ធ្វើការ​បោះឆ្នោត​សាកល្បង​នោះទេ ព្រោះ​ពេលវេលា​នេះ យើង​ត្រូវ​ផ្តល់​អាទិភាព និង​ប្រមូល​គ្រប់​កម្លាំង​ទាំងអស់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩។ វា​មិនមែនជា​ពេលវេលា​ ដើម្បី​ប្រមូល​ប្រជាជន​មក​ធ្វើការ​រៀន​សូត្រ ហើយ​ធ្វើការ​បោះឆ្នោត​សាកស​ល្បង​នោះឡើយ»។

ក្រោយ​​ពី​មានការ​ស្នើ​ពី​លោកនាយក​រដ្ឋមន្ត្រី​ លើ​ការលុបចោល​ការបោះឆ្នោត​សាកល្បង​នេះ អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) លោក នុត សុខុម នៅ​យប់​ថ្ងៃទី ៩ ខែមិថុនា ក៏​បានចេញ​សេចក្តី​សម្រេច​ធ្វើការ​លើក​ចោល​ការអនុវត្ត​ការបោះឆ្នោត​សាកស​ល្បង​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២១ នៅក្នុង​ឃុំ-សង្កាត់​គោល​ដៅ​ចំនួន ២៥ នៃ​រាជធានី-​ខេត្ត​ទាំងអស់​ទូទាំង​ប្រទេស៕

អត្ថបទគួរចាប់អារម្មណ៍