The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ប្រកាស​ពី​ករណី​ស្លាប់​ដោយសារ​កូ​វីដ​ចំ​នួន​ ១១ នាក់​ទៀត ចំណែក​អ្នក​ជា​មាន ៧៦០ នាក់​ ខណៈ​អ្នក​ឆ្លង​ថ្មី​មាន ៤២៦ នាក់




ក្រសួង​ប្រកាស​ពី​ករណី​ស្លាប់​ដោយសារ​កូ​វីដ​ចំ​នួន​ ១១ នាក់​ទៀត ចំណែក​អ្នក​ជា​មាន ៧៦០ នាក់​ ខណៈ​អ្នក​ឆ្លង​ថ្មី​មាន ៤២៦ នាក់

Content image - Phnom Penh Post
សកម្មភាពគ្រូពេទ្យនាំអ្នកឆ្លងជំងឺកូវីដ ១៩ នៅភ្នំពេញ ទៅព្យាបាលកាលពីកន្លងមក។ ហេង ជីវ័ន

ក្រសួង​ប្រកាស​ពី​ករណី​ស្លាប់​ដោយសារ​កូ​វីដ​ចំ​នួន​ ១១ នាក់​ទៀត ចំណែក​អ្នក​ជា​មាន ៧៦០ នាក់​ ខណៈ​អ្នក​ឆ្លង​ថ្មី​មាន ៤២៦ នាក់

ភ្នំពេញៈមនុស្ស​ចំនួន​ ១១​ នាក់​បន្ថែមទៀត​ បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វីដ ១៩ ខណៈ​អ្នកឆ្លងថ្មី​រកឃើញ​មាន​ចំនួន ៤២៦ នាក់​បន្ថែម​ទៀត និង​អ្នកជា​សះ​ស្បើយ​មាន​រហូត​ដ​ល់ ៧៦០ នាក់។

យោងតាម​របាយ​ការណ៍​ក្រសួង​សុខា​ភិបាលនៅ​ថ្ងៃទី ១០​ ខែមិថុនា​នេះ ការឆ្លង​ថ្មី​នេះមាន​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ​ ចំនួន ៣៨០ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​មាន​ចំនួន ៤៦ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី ១០ ខែ​ មិថុនា ឆ្នាំ ​២០២១​ នេះ ប្រទេស​កម្ពុជា​ បានរក​ឃើញ​​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន ៣៦ ៦៦៦ នាក់ អ្នកជា​សះស្បើយ​ចំនួន ២៩ ៨០៧ នាក់ និង​អ្នក​ស្លាប់​បាន​កើន​រហូតដល់​ចំនួន ​៣០០ នាក់​ហើយ៕

អត្ថបទគួរចាប់អារម្មណ៍