The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ស ខេង ណែនាំអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសវៀតណាម សហការជាមួយសមាសភាគីត្រួតពិនិត្យការឆ្លងដែរ បង្ការការរីករាលដាលជំងឺកូវីដ ១៩




លោក ស ខេង ណែនាំអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសវៀតណាម សហការជាមួយសមាសភាគីត្រួតពិនិត្យការឆ្លងដែរ បង្ការការរីករាលដាលជំងឺកូវីដ ១៩

Content image - Phnom Penh Post
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ហុង មិនា

លោក ស ខេង ណែនាំអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសវៀតណាម សហការជាមួយសមាសភាគីត្រួតពិនិត្យការឆ្លងដែរ បង្ការការរីករាលដាលជំងឺកូវីដ ១៩

ភ្នំពេញៈ ​​លោក ​ស ​ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​ណែនាំ​ទៅ​ដល់​អភិបាល​ខេត្ត​និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋបាល​ខេត្ត​ទាំង​អស់​ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ត្រូវ​ធ្វើ​ការ​ពង្រឹង​ការ​គ្រប់គ្រង​និង​ត្រួតពិនិត្យ​នូវ​ការ​ចេញ​ចូល​ឆ្លង​កាត់​ព្រំដែន​ ដើម្បី​បង្ការ​និង​ទប់​ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩​ប្រភេទ​ថ្មី​នៅ​កម្ពុជា​។​

លោក​ ​ស ​ខេង ​បាន​ឱ្យដឹង​​នៅក្នុង​លិខិត​ណែនាំ​ចុះ​ថ្ងៃទី​ ០៩ ​ខែមិថុនា ​ដែល​កាសែត​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​នៅ​ថ្ងៃទី​ ១០ ខែ​មិថុនា​ថា ​ដើម្បី​រក្សា​ចំណង​មិត្តភាព ​និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​អាជ្ញាធរ​ខេត្ត​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ និង​ដើម្បី​បង្ការ​ទប់ស្កាត់​ការនាំ​ជំងឺ​កូ​វីដ​ ១៩ ​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងពីរ​ ក្រសួង​មហា​ផ្ទៃ​ស្នើឱ្យ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​វៀត​ណាម​ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ចការ​បង្ការ​ជំងឺ​នេះ​ឱ្យបាន​ត្រឹម​ត្រូវ​។​​

កន្លង​មក​ដើម្បី ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ ​១៩ ​នៅ​កម្ពុជា​ ក្រសួង​មហាផ្ទៃ​បាន​ដាក់​ចេញ​សេចក្តី​ ណែនាំ​កាល​ពី​ចុង​ខែ​មេសា​កន្លងមក​រួច​ហើយ ​ស្តីពី​ការ​ពង្រឹង​វិធាន​ការ​បង្ការ ​ទប់ស្កាត់​ និង​បង្ក្រាប​សកម្មភាព​ឆ្លងដែន​ដោយ​ខុសច្បាប់​ ​និង​ការ​លួច​លាក់​នាំ​ជន​បរទេស​ចេញ​ពី​ភូមិ​សាស្ត្រ​បិទ​ខ្ទប់​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា៖​ ​«​អាជ្ញា​ធរខេត្ត​ត្រូវធ្វើ​ការ​សម្រប​សម្រួល​និង​ទំនាក់​ទំនង​ជា​មួយ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​វៀត​ណាម​ ​ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់ ​ឬ​តាម​ប្រព័ន្ធ​វីដេអូ ​ដើម្បី​រក្សា​សន្តិសុខ​ ​និង​បង្ក្រាប​បទ​ល្មើស​នាំ​មនុស្ស​ឆ្លងដែន​ខុស​ច្បាប់​ ​និង​ការ​រួមគ្នា​បង្ការ​ ​ទប់ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ​នៅ​តាម​តំបន់​ព្រំដែន​នៃ​ខេត្ត​នីមួយៗ​»​។​

លោក​ ​ស ​ខេ​ង​ ក៏​បាន​ស្នើឱ្យ​​រដ្ឋ​បាល​ខេត្ត​ទាំង​នោះ​ ត្រូវធ្វើ​របាយ​ការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​មក​ក្រសួង​មហា​ផ្ទៃ​ដាច់​ខាត​ផ​ង​ដែរ​។

លោក​ ​ស ​ខេង ​ក៏បាន​បន្ត​ជំរុញ​ការអប់រំ​ ​ណែនាំ​ និង​ផ្សព្វផ្សាយ​ដល់​សាធារណ​ជន​និង​ប្រជា​ពលរដ្ឋ​នៅក្នុ​ង​មូល​ដ្ឋាន​របស់​ខ្លួន​ ​ជា​ពិសេស​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ព្រំដែន​ឱ្យ​បង្កើន​ការប្រុង​ប្រយ័ត្ន​ ការពារ​ខ្លួន​ស្របតាម​វិធានការ​របស់​ក្រសួង​សុខាភិ​បាល​ ​និង​វិធាន​ការ​ ៣ ​ការពារ​ ​និង​ ៣ ​កុំ ​របស់​នាយក​រដ្ឋ​មន្ត្រី​ផង​ដែរ​។​​

លោក ​ជាវ ​តា​យ អភិបាល​ខេត្ត​កំពត​ ​ ​បាន​ដាក់​បទបញ្ជា​ទៅដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ទូទាំង​ខេត្ត​ត្រូវ​មាន​វិធានការ​ម៉ឺងម៉ាត់​ និង​ទប់ស្កាត់​ប្រជា​ពលរដ្ឋ​កម្ពុជា​ចេញ​-​ចូល​ប្រទេស​វៀតណាម​ ​ហើយ​ប្រជាជន​វៀតណាម​ណា​ចូលមក​កម្ពុជា​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ជា​ដាច់​ខាត​ ​ដោយ​គ្មាន​ការ​លើក​លែង​នោះ​ឡើយ​។​​

លោក​ក៏​បាន​ដាក់​បញ្ជា​ឲ្យ​សមត្ថ​កិច្ច​រឹត​បន្តឹង​ហាមឃាត់​ការ​លួច​ចេញចូល​តាម​បណ្តា​ច្រករបៀង​ទាំងអស់ ​ជា​ពិសេស​ព្រំដែន​ទឹក​ក៏​ត្រូវមាន​វិធាន​ការ​ម៉ឺង​ម៉ាត់​ផង​ដែរ​៕​
​​

អត្ថបទគួរចាប់អារម្មណ៍