ភ្នំពេញៈ មនុស្ស​ចំនួន​ ២១ នាក់​បន្ថែម​ទៀត បាន​បាត់ប​ង់​ជីវិ​តដោយ​សារ​ជំងឺ​កូវីដ ​​១៩ និង​រកឃើញអ្ន​កឆ្លង​ថ្មីជាង​ ៨០០ នាក់​ ខណៈ​អ្នក​ជាសះ​ស្បើយមា​ន​ជាង ​១ ០០០ នាក់​ទៀត។ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅថ្ងៃទី​ ២០ ខែកក្កដានេះ។

ក្រសួង​បានប​ញ្ជាក់​ថា អ្នក​រកឃើញ​ឆ្លង​វីរុស​កូវីដ ១៩​ បន្ថែម​នេះ មាន​ចំនួន ៨២៥​ នាក់ទៀត និង​ជាសះស្បើ​យមាន ​១ ០២២​ នាក់។ ក្នុង​នោះអ្ន​កឆ្លង​​ថ្មីដែល​រកឃើញ​នេះ​មាន​ករណី​ឆ្លងក្នុង​ស​ហគម​ន៍ចំនួន ​៤០៤ នាក់ ​និងអ្ន​កដំណើរពី​បរទេសរហូ​ត​ដល់​ ៤២១ ​នាក់។

គិតត្រឹ​មព្រឹក​ថ្ងៃទី ២០​ ខែ កក្ក​ដា ឆ្នាំ ២​០២១ នេះ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុសកូវីដ ១៩​ សរុប​ទូទាំងប្រ​ទេស​រហូតដ​ល់​ ៦៨ ​៧៩៦ ​នាក់ អ្នក​ជាសះ​ស្បើយ​សរុ​ប​ចំនួន ៦១ ០៣៩ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ១ ១៤៩​ នាក់​ហើយ៕​