ភ្នំពេញ៖ ក្រសួង​សុខាភិ​បាល​បានប្រ​កាស​ពីរក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ ចំនួន​ ៨១២​ នាក់បន្ថែម​ទៀត ​ដែល​ធ្វើឱ្យ​អ្នក​ឆ្លង​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើន​ឡើងដល់​​ជិត ​៧ ម៉ឺន​នាក់​ហើយ ​និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ៧៤០​ នាក់ ប៉ុន្តែ​ក៏បាន​រកឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ចំនួន ​១៩ ​នាក់បន្ថែម​ទៀត​ផង​ដែរ។

យោង​តាម​សេចក្តីប្រកាស​របស់​ក្រសួងសុ​ខាភិបា​ល​នៅ​ព្រឹក​ថ្ងៃទី ២១ ខែកក្កដានេះ​ បាន​ឱ្យដឹង​ទៀតថា​ អ្នក​ដែល​បាន​រកឃើញ​មានវិជ្ជ​មាន​វីរុស​កូ​វីដ ១៩ នេះ មាន​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន​ ៥៣៣ ​នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ​២៧៩ ​នាក់​។​

គិត​ត្រឹម​ព្រឹកថ្ងៃទី​ ២១ ខែ កក្កដា ឆ្នាំ ២០២១​ នេះ ប្រទេស​កម្ពុ​ជា មាន​អ្នក​កើត​ជំងឺ​កូ​វីដ ១៩ ស​រុប​រហូត​ដល់ ៦៩ ៦០៨ នា​ក់ អ្នកជា​សះស្បើ​យ​សរុប​ចំនួន ៦១ ៧៧៩ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ​១ ១៦៨ នា​ក់​ផង​ដែរ​៕