ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ បន្ថែម​ទៀត​ជាង​ ៧០០ នាក់ ​ខណៈ​មាន​អ្នក​ជាសះស្បើយ​ជិត​ ១ ០០០ នាក់ ​ប៉ុន្តែ​មាន​អ្នក​ស្លាប់​ ១៥ នាក់​នា​ថ្ងៃ​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី ២៨ ​ខែកក្កដានេះ ​បានឱ្យ​ដឹងថា ​ក្រសួង​បាន​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ ១៩​ ថ្មី​បន្ថែម​ទៀត ​ចំនួន​ ៧៦៦ នាក់ ​និង​មាន​អ្នក​ជាសះ​ស្បើយ​ចំនួន​ ៩៦៧ នាក់។ អ្នក​ដែល​ត្រូវបាន​រកឃើ​ញឆ្លង​កូវីដ​ថ្មីនេះ​មាន​ការឆ្លង​ក្នុង​សហគមន៍​ចំនួន​ ៤៥៩ នាក់​ និង​អ្នក​ដំណើរ​មកពី​បរទេស​ចំនួន​ ៣០៧ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៨ ​ខែ កក្កដា ​ឆ្នាំ ២០២១ ​ប្រទេស​កម្ពុជា ​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ​សរុប​កើនឡើង​រហូត​ដល់​ចំនួន​ ៧៥ ១៥២ នាក់ ​អ្នកជា​សះ​ស្បើយ​សរុប​ចំនួន​ ៦៧ ៦៩២ នាក់ ​និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ ១ ៣៣៩ នាក់៕