ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសយកវ៉ាក់សាំង AstraZeneca ជាដូសទី៣ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម និងស៊ីណូវ៉ាក់រួចទាំង ២ ដូស ខណៈរដ្ឋាភិបាលនឹងពិចារណាថែមទៀតសម្រាប់អ្នកចាក់វ៉ាក់សាំងប្រភេទផ្សេងក្នុងការផ្តល់ជូនដូសទី៣ដែលជាដូសជំរុញសម្រាប់ពង្រឹងប្រព័ន្ធភាពសុំា។
ការប្រកាសបែបនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតក្នុងពិធីប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនក្មេង និងយុវវ័យអាយុចាប់ពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ នាព្រឹកថ្ងៃទី ១ សីហានេះ នៅវិមានសន្តិភាព។
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ម្សិលមិញ ខ្ញុំបានយកការសម្រេចហើយ អនុញ្ញាតឲ្យចាក់ដូសទី៣ ដោយប្រើប្រាស់ AstraZeneca ធ្វើជាដូសជំរុញ។ អ្នកដែលបានចាក់ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ត្រូវយក AstraZeneca ធ្វើជាដូសជំរុញ ហើយត្រូវបញ្ជូនជាបន្ទាន់ទៅអនុវត្តនៅខ្សែត្រៀមជួរមុខតាមព្រំដែនកម្ពុជា-ថៃ»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការចាក់ដូសទី៣ នេះ អាចនឹងអនុវត្តនៅថ្ងៃទី ២ ស្អែក ខណៈលោកណែនាំឲ្យក្រុមបច្ចេកទេស ពិនិត្យមើលលទ្ធភាពអ្នកចាក់វ៉ាក់សាំងប្រភេទផ្សេង ដូចជា រូបលោក គួរយកវ៉ាក់សាំងប្រភេទណា មកចាក់ជំរុញជាដូសទី៣៕
វីដេអូ៖