ភ្នំពេញៈ នគ​របាល​ស្រុក​វាលវែង​កំពុង​រៀបចំ​បញ្ជូន​បុរស​សង្ស័យ​ម្នាក់​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ដែលគ្រោ​ងធ្វើ​នៅ​ថ្ងៃទី ៤ ​សីហា បន្ទាប់ពី​ឃាត់ខ្លួ​ន​ពាក់ព័ន្ធ​នឹងការ​ប្រើ​ម្រាម​ដៃលូក​ប្រដាប់​ភេទ​កុមារី​ម្នាក់​អាយុ ១០ ឆ្នាំ​ ប្រព្រឹត្ត​នៅ​ឃុំ​ក្រពើ​ ២​ ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍​សាត់​។

លោក​វរសេនីយ៍​ឯក ​ធាង ឡេង អធិ​ការនគរ​បាល​ស្រុក​វាលវែង​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាល​ពី​រសៀល​ថ្ងៃទី៣​សីហា​ថា ​ជន​សង្ស័យ​ឈ្មោះ​ឆែម ​សុខ​ថន ​អាយុ​ ៣៦ ​ឆ្នាំ ​រស់នៅ​ឃុំ-ស្រុក​កើតហេ​តុ​ខាងលើ។រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ម.ណ ​អាយុ ១០ ឆ្នាំ ​រស់នៅ​ក្នុង​​ឃុំ-ស្រុក​ជាមួយ​ជន​សង្ស័យ​ដែរ​។

លោក​ប្រាប់​ថា ​បើ​ផ្អែក​តាម​ចម្លើយ​របស់​ជន​សង្ស័យនិ​ង​ការឆ្លើយ​របស់​ក្មេងរ​ងគ្រោះ​បង្ហាញ​ថា ​ជន​សង្ស័យ​មិន​បាន​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​រង​គ្រោះ​ទេ ប៉ុន្តែ​ជន​នេះ​បាន​ប្រើ​ម្រាមដៃ​លូក​ប្រដាប់​ភេទ​របស់​ក្មេង។ឥ​ឡូវនេះ​សមត្ថ​កិច្ច​រប​ស់លោកកំពុង​រៀប​ចំ​សំណុំ​រឿ​ង ដើម្បី​បញ្ជូន​ជន​សង្ស័យ​រូបនេះ​ ​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្តពោធិ៍​សាត់​នៅ​ថ្ងៃទី ៤​ សីហា។​

បើតាម​លោក​ ធាង ឡេង​ ផ្អែកតាម​មាត្រា២៣៩នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ចែងថា៖ «គ្រប់​អំពើ​បញ្ចូល​អង្គជាតិ​ដែល​ប្រព្រឹត្ត​ទៅលើ​អ្នក​ដទៃ​ទោះបី​មាន​ភេទ​ដូចគ្នា ​ឬ​មិន​ដូចគ្នា​ក៏ដោ​យ ដោយ​ការប្រើ​ហិង្សា ការ​បង្ខិតប​ង្ខំ​ការ​គំរាម​ គឺជា​បទល្មើ​ស​សេព​សន្ថវៈ​»។

លោក​បាន​ប្រាប់​ថា ​ការឃាត់​ខ្លួន​ជន​សង្ស័យ​គឺធ្វើឡើង​តាម​បណ្តឹង​របស់​ម្តាយ​ក្មេងរ​ង​គ្រោះ ​បន្ទាប់ពី​គាត់​សង្ស័យ​លើ​អាការកូន​ស្រី​ ប្លែក​ខុស​ពី​ធម្មតាហើយក៏​ហៅ​កូនសួរ​ទើបបែក​ធ្លាយ​រឿងនេះ​។លោក​បន្តថា ​ក្រោយ​ទទួល​បាន​បណ្ដឹង​គឺ​សមត្ថ​កិច្ច​លោក​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​នៅ​ល្ងាច​ថ្ងៃទី​ ២ ​ខែ សីហា​ ឆ្នាំ ២០២១​ ដោយមិនឱ្យ​​ជន​នេះ​ដឹង​ខ្លួន​មុន​ទេ។​

លោក​បញ្ជាក់ថា ​បន្ទាប់ពី​សាក​សួរ​គឺ​ជនសង្ស័យ​បាន​ឆ្លើយ​សារ​ភាព​ថារូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ទៅលើ​ក្មេង​រងគ្រោះ​ញឹក​ញាប់ បន្ទាប់ពី​ឲ្យ​លុយ​តិច​តួច​ទៅ​ក្មេង​រងគ្រោះ​ម្តងៗ​។ ឯការ​ប្រព្រឹត្ត​ដោយ​ប្រើ​ដៃ​លូក​ស្ទាប​ប្រដាប់​ភេទ​ក្មេង​ស្រីនោះ គឺ​គេទើប​តែធ្វើ​បាន​ចំនួន​ ៥ ​ទៅ ៦ ​លើក​ប៉ុណ្ណោះ​៕