អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ប្រកាស​សម្រេច​បញ្ចប់​ជា​មណ្ឌល​ចត្តាឡីស័ក ចំពោះ​សាខា​ក្រុមហ៊ុន​ឆាយណាខ្យូធីហ្វ្រី គ្រុប (ខេមបូឌា) ស្ថិត​ក្នុង​ភូមិ​ទី៤ សង្កាត់​លេខ ៤ ក្រុង​ព្រះសីហនុ ចាប់​ពី​ថ្ងៃទី ២៦ ខែ​សីហា ឆ្នាំ ២០២១។

យោង​តាម​សេចក្តី​សម្រេច លោក គួច ចំរើន បាន​ឱ្យ​ដឹង​ថា ក្រោយ​ពេល​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក លោក GUO QIRUI អ្នក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ឆាយណាខ្យូធីហ្វ្រី គ្រុប (ខេមបូឌា) ខេត្ត​ព្រះសីហនុ ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​វិធានការ ៣ ការពារ និង ៣ កុំ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល៕