ភ្នំពេញៈ មនុស្ស​ចំនួន ១១ នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ ដោយ​សារ​ជំងឺ​កូ​វីដ ១៩​ និង​មាន​រកឃើញ​អ្នក​ឆ្លង​វីរុស​នេះ​ បន្ថែម​ជាង​ ៥០០ ​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ជិត​ ៥០០​ នាក់​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ព្រឹក​ថ្ងៃទី ៧ ខែកញ្ញា​នេះ​។

សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា ​ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩​បន្ថែម​ចំនួន​ ៥១១​ នាក់​ទៀត​ និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន​ ៤៨៧ នាក់។ អ្នក​ដែល​ត្រូវបាន​រក​ឃើញ​ឆ្លង​នេះ ​មាន​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន​ ៣៥៩​ នាក់ និង​អ្នកដំ​ណើរ​ពី​បរទេស​ចំនួន​ ១៥២​ នាក់​។

សម្រាប់​ប្រទេស​កម្ពុជា គិត​ត្រឹម​ព្រឹក ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២១ នេះ សរុប​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ មាន​ចំនួន​ ៩៦ ៣៣៩ នាក់ អ្នកជា​សះ​ស្បើយ​សរុប​មាន​ចំនួន ៩១ ៦១៨ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ១ ៩៨១​ នាក់​៕