ភ្នំពេញៈ ចំនួន​អ្នកស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ​ដែល​រកឃើញ​ថ្មីបាន​ធ្លាក់​មក​នៅ ៦​ នាក់ ប៉ុន្តែ​មាន​ការរកឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​មាន​ជិត​ ៦០០ នាក់ ខណៈ​​មាន​អ្នក​ជា​សះ​ស្បើយ​​ត្រឹម​តែ​ជិត​ ៤០០​ នាក់​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នា​ព្រឹក​ថ្ងៃទី​ ៨ ខែ កញ្ញា ​ឆ្នាំ ២០២១ នេះ។

ក្រសួង​បាន​ឱ្យដឹ​ងថា អ្នក​ដែល​បាន​រកឃើញ​ឆ្លង​វីរុស​កូ​វីដ ១៩ ​បន្ថែម​ទៀត​នេះ ​មាន​ចំនួន ៥៩៦ នាក់ និង​អ្នក​ជា​សះស្បើយ​មាន​ចំនួន ៣៩៧ ​នាក់​។ អ្នក​ដែល​រកឃើញ​ឆ្លង​ថ្មី​នេះ មាន​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន ៤១៩ នាក់ និង​អ្ន​ក​ដំណើរ​មក​ពី​បរទេសចំនួន ១៧៧ នាក់។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន ៩៦ ៩៣៥ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ៩២ ០១៥ នាក់ និង​អ្នកស្លាប់​បាន​កើន​ឡើង​ដល់ ១ ៩៨៧ នាក់៕