ភ្នំពេញៈ មនុស្ស​ចំនួន​ ៩ នាក់​បន្ថែម​ទៀត​បាន​ស្លាប់​ ដោយ​សារ​ជំងឺ​កូ​វីដ ១៩​ និង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​បន្ថែម​ជាង​ ៦០០ នាក់ និង​មាន​អ្នកជា​សះស្បើយ​ជិត ៦០០ នាក់​ផងដែរ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ១៤ ខែ​កញ្ញា​នេះ បាន​ឱ្យដឹង​ថា ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ ចំនួន​ ៦៥៧ នាក់ និង​ជា​សះ​ស្បើយ​ចំនួន ៥៧៨​ នាក់។អ្នក​ដែល​មាន​វិជ្ជមាន​ដែល​រកឃើញ​ថ្មី​នេះ មាន​ករណី​ឆ្លងក្នុង​​សហ​គមន៍​ចំនួន ៥០៤ នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន​ ១៥៣ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃ​ទី ១៤ ​ខែ កញ្ញា ឆ្នាំ ២០២១ ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​សរុប​ចំនួន​ ១០០ ៧៩០ នាក់ ​អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន​ ៩៤ ៩០៤​ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ២ ០៥៨ នាក់៕