The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោកគ្រូអ្នកគ្រូ និង​បុគ្គលិក​អប់រំ​ចំនួន ២៤ នាក់ បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ ក្នុង​ចំណោម​លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ចំនួន ១០ ៤៤៣ នាក់




លោកគ្រូអ្នកគ្រូ និង​បុគ្គលិក​អប់រំ​ចំនួន ២៤ នាក់ បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ ក្នុង​ចំណោម​លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ចំនួន ១០ ៤៤៣ នាក់

Content image - Phnom Penh Post
គ្រូពេទ្យធ្វើតេស្តអ្នកគ្រូនៅក្នុងរាជធានីភ្នំពេញ ដើម្បីរកវីរុសកូវីដ ១៩។ ហេង ជីវ័ន

លោកគ្រូអ្នកគ្រូ និង​បុគ្គលិក​អប់រំ​ចំនួន ២៤ នាក់ បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវីដ ក្នុង​ចំណោម​លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ចំនួន ១០ ៤៤៣ នាក់

លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ចំនួន ២៤ នាក់ បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​លទ្ធផល​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ក្នុង​ចំណោម​លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ចំនួន ១០ ៤៤៣ នាក់ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីហ្សែន​កូវីដ ១៩ (Covid-19 Rapid Antigen Test) មុន​ពេល​បើក​ដំណើរការ​សាលា​រៀន​នីមួយៗ​ឡើង​វិញ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃទី ១៤ ខែ​កញ្ញា​នេះ បាន​ឱ្យ​ដឹង​ថា គ្រឹះស្ថាន​សិក្សា​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បើក​ដំណើរការ​ឡើង​វិញ​មាន ចំនួន​សរុប ២២៧ ទីតាំង (គ្រឹះស្ថាន​សាធារណៈ ៦៨ ទីតាំង និង​គ្រឹះស្ថាន​ឯកជន​ចំនួន ១៥៩ ទីតាំង) និង​មាន​លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​អប់រំ​បម្រើ​ការងារ​ចំនួន ១០ ៤៤៣ នាក់ និង​មាន​សិស្សានុសិស្ស​ត្រូវ​ចូល​រៀន​វិញ ចំនួន ១៣៩ ៥៧៨ នាក់។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា៖ «លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​អប់រំ ដែល​បាន​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ ១៩ គឺ​មាន​ស្ថានភាព​សុខភាព​ធម្មតា និង​មិន​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ឡើយ ដោយសារ​ពួក​គាត់​បាន​ទទួល​វ៉ាក់សាំង​ចំនួន ២ ដូស និង​ខ្លះ​ទៀត​បាន​ទទួល​វ៉ាក់សាំង​ដូស​ទី៣ ឬ​ដូស​ជំរុញ​រួច​ហើយ»។

មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ក៏​បាន​សហការ​ជាមួយ​មន្ទីរសុខាភិបាល​នៃ​រដ្ឋបាល​រាជធានីភ្នំពេញ បញ្ជូន​ពួក​គាត់​ទៅ​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​រួច​រាល់​ផង​ដែរ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ថា អត្រា​ភាគរយ​ខ្ពស់​នៃ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ គ្រប់​ដូស​ជូន​ដល់​លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​អប់រំ សរុប​បាន ១០ ៩៤៨ នាក់ ស្មើ​នឹង ៩៨% នៃ​ស្ថិតិ​សរុប រីឯ​ចំនួន ២% ដែល​នៅ​សេសសល់ ភាគ​ច្រើន​មាន​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន និង​កំពុង​បន្ត​ផ្តល់​ជូន​វ៉ាក់សាំង​ដូស​ទី៣ ឬ​ដូស​ជំរុញ​បន្ថែម​ទៀត។

ចំណែក​អត្រា​ភាគរយ​ខ្ពស់​នៃ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ គ្រប់​ដូស​ជូន​ដល់​ក្រុម​មនុស្ស​ដែល​មាន​អាយុ​ចាប់​​ពី ១២ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ សរុប​បាន ១៩៩ ៦០៣ នាក់ លើស​ពី​ផែនការ​ដែល​បាន​កំណត់។

ប្រភព​ដដែល​បាន​បន្ថែម​ថា ក្នុង​ពេល​ចាប់​ផ្តើម​ដំណើរការ​គ្រឹះស្ថាន​សិក្សា​ឡើង​វិញ នៅ​ថ្ងៃទី ១៥ ខែ​កញ្ញា លោកគ្រូ​អ្នកគ្រូ បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​ទាំង​អស់ ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ មុន​ពេល​ចូល​ក្នុង​គ្រឹះស្ថាន​សិក្សា៕

អត្ថបទគួរចាប់អារម្មណ៍