The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន ២០៤ នាក់ ឃាត់​យានយន្ត ២០ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល




សមត្ថកិច្ច​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន ២០៤ នាក់ ឃាត់​យានយន្ត ២០ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល

Content image - Phnom Penh Post

សមត្ថកិច្ច​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន ២០៤ នាក់ ឃាត់​យានយន្ត ២០ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល

ភ្នំពេញៈ សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ធ្វើការ​អប់រំ​ និង​ពិន័យ​ចំនួន ២០៤ នាក់ ឃាត់​យានយន្ត ២០ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​កាលពី​ម្សិលមិញ។ នេះ​បើតាម​ប្រកាស​របស់​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ (គ.អ.ក) នៅ​ព្រឹក​នេះ។

តាម​សេចក្តី​ជូនដំណឹង (គ.អ.ក) នៅ​ព្រឹក​ថ្ងៃទី ១៨ ខែកញ្ញា​នេះ​បានឱ្យ​ដឹងថា សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​មនុស្ស​ធ្វើការ​អប់រំ និង​ពិន័យ​ចំនួន ២០៤ នាក់ ឃាត់​យានយន្ត ២០ គ្រឿង ក្នុងនោះ រថយន្ត ៦ គ្រឿង ម៉ូតូ ១៤ គ្រឿង ពាក់ព័ន្ធ​ករណី​ល្មើស​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល​នៅ​ថ្ងៃទី ១៧ ខែកញ្ញា។

ក្នុង​សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​ច្បាប់​ចំនួន ៧០ ករណី និង​ផ្សព្វផ្សាយ​ច្បាប់​ទៅលើ​ទីតាំង​សរុប​ចំនួន ៣០០ ធ្វើការ​អប់រំ​តាម​គោលដៅ​ចរាចរណ៍​ផ្លូវគោក ២៤៧ នាក់ ដែល​ធ្វើដំណើរ​តាម​យានយន្ត ១៦៥ គ្រឿង និង​បាន​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ៦ ៤០០ ០០០ រៀល៕

អត្ថបទគួរចាប់អារម្មណ៍