ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី ១៧ ខែកញ្ញា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ចាប់ពី​អាយុ ១៨ ឆ្នាំ​ឡើងទៅ មាន​ជាង ៩,៨ លាន​នាក់ ឬ​ស្មើនឹង ៩៨ ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០ លាន​នាក់។ នេះ​បើ​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស។

របាយការណ៍​បានឱ្យ​ដឹងថា កុមារ និង​យុវវ័យ​អាយុ​ពី ១២ ឆ្នាំ ទៅដល់​ក្រោម ១៨ ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ មាន​ចំនួន​ជាង ១,៧ លាន​នាក់ ឬ​ស្មើនឹង ៨៧ ភាគរយ បើ​ធៀប​នឹង​ចំនួន​គោលដៅ​ជិត ២ លាន​នាក់។

ប៉ុន្តែ បើ​ធៀប​ចំនួន​ប្រជាជន​សរុប​ទាំង ១៦ លាន​នាក់ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​មាន​ចំនួន ៧២ ភាគរយ។ នេះ​បើតាម​របាយការណ៍​ដដែល៕