ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃទី ១៨ កញ្ញា​ពី​ការរកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ៦៤៨ នាក់ និង​អ្នកស្លាប់​ ដោយសារ​ជំងឺ​នេះ​ចំនួន ៧ នាក់​បន្ថែមទៀត ខណៈ​អ្នកជា​សះស្បើយ​ថ្មី​មាន ៤៩២ នាក់។

ក្រសួង​បានប្រកាស​ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន ៦៤៨ នាក់​នេះ​មាន​ករណី​នាំចូល​ពី​ក្រៅប្រទេស​មាន​ចំនួន ១៦០ នាក់។

បើតាម​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៨ កញ្ញា កម្ពុជា​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ សរុប​ចំនួន ១០៣ ៤៨២ នាក់ អ្នកជា​សះស្បើយ​មាន ៩៦ ៧៦៧ នាក់ ខណៈ​អ្នក​ស្លាប់មាន ២ ០៩៦ នាក់ និង​ករណី​នាំចូល​ពី​ក្រៅប្រទេស មាន ១៧ ៧៣៩ នាក់៕