ភ្នំពេញៈ ​មាន​មនុស្ស​ចំនួន​ ១៧ នាក់​បន្ថែម​ទៀត​ ត្រូវបាន​រកឃើញ​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ខណៈអ្នក​ឆ្លង​ថ្មី​រក​ឃើញ ២៦៧ នាក់​ទៀត និង​អ្នកជា​សះ​ស្បើយ​ថ្មី​មាន​ជិត​៤០០ នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅថ្ងៃ​នេះ។

នៅក្នុង​សេចក្តី​ប្រកាស​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា រកឃើញ​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន ​២៦៧ នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣៩៩ នាក់។ អ្នក​ឆ្លង​បន្ថែម​នេះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍ចំនួន​ ២៤៨ នាក់ និង​អ្នកដំណើរ​ពី​បរទេស​ចំនួន ១៩ នាក់។

គិត​ត្រឹម​ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២១ នេះ កម្ពុជា​បាន​រកឃើញ​​អ្នកមាន​វិជ្ជមានជំងឺ​កូ​វីដ ១៩ សរុប​ទូទាំងប្រទេស​ចំនួន ១១៥ ៣៣៥ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ១០៨ ៨០២ នាក់ និង​អ្នកស្លាប់​បាន​កើន​ឡើង​ដល់​ចំនួន ២ ៥៤៤ នាក់៕