The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រកឃើញ​អ្នកស្លាប់​ដោយសា​រកូវីដ ១៩ ​ចំនួន​ ១៥​ នាក់​បន្ថែមទៀត ខណៈ​អ្នកជា​មានជិត ​៥០០ នាក់ ​និងអ្នកឆ្លង​ថ្មីមានជិត ​៣០០ នាក់




រកឃើញ​អ្នកស្លាប់​ដោយសា​រកូវីដ ១៩ ​ចំនួន​ ១៥​ នាក់​បន្ថែមទៀត ខណៈ​អ្នកជា​មានជិត ​៥០០ នាក់ ​និងអ្នកឆ្លង​ថ្មីមានជិត ​៣០០ នាក់

Content image - Phnom Penh Post
គ្រូពេទ្យបញ្ជូនសពអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដទៅបូជា នាពេលកន្លងមក។ រូបថត មន្ទីរបង្អែកខេត្តកោះកុង

រកឃើញ​អ្នកស្លាប់​ដោយសា​រកូវីដ ១៩ ​ចំនួន​ ១៥​ នាក់​បន្ថែមទៀត ខណៈ​អ្នកជា​មានជិត ​៥០០ នាក់ ​និងអ្នកឆ្លង​ថ្មីមានជិត ​៣០០ នាក់

ភ្នំពេញៈ មនុស្ស​ចំនួន​ ១៥ ​នាក់​បន្ថែម​ទៀត បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ និង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ជិត​ ៣០០​ នាក់ (PCR) និង​បាន​ជា​សះ​ស្បើយ​ជិត​ ៥០០ ​នាក់។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល។

ក្រសួង​សុខាភិ​បាល​បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ២៧២ នាក់​ទៀត​ បាន​រក​ឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​ ១៩ និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន ៤៩៤ នាក់។ អ្នក​រក​ឃើញ​ថ្មី​នេះ​មានករណី​ឆ្លង​សហ​គមន៍ចំនួន ២៤៧ នាក់ និងអ្នក​ដំណើរ​ពី​បរទេសចំនួន ​២៥​ នាក់​។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ១៣ ខែ តុលា ​ឆ្នាំ​ ២០២១​ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន​ ១១៥​ ៦០៧ នាក់ អ្នកជា​សះ​ស្បើយ សរុប​ចំនួន​ ១០៩ ២៩៦ នាក់ និង​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់ ២ ៥៥៩ នាក់៕

អត្ថបទគួរចាប់អារម្មណ៍