ភ្នំពេញៈ ក្រសួងសុខាភិបាល​បាន​រកឃើញ​មនុស្ស​ជាង ២៥ នាក់​បន្ថែមទៀត​ បានស្លាប់​ដោយសារ​ជំងឺ​កូ​វីដ ១៩ និង​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ជាង ២០០ នាក់​បន្ថែមទៀត ខណៈ​មាន​អ្នកជា​សះស្បើយ​ជាង ៣០០ នាក់។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ចំនួន ២៦៨ (PCR) នាក់​ទៀត និង​មាន​អ្នកជា​សះស្បើយបន្ថែមចំនួន ៣៥៩ នាក់។ អ្នក​ដែល​បាន​រកឃើញ​ឆ្លង​នេះ​មាន​ករណី​ឆ្លង​សហគមន៍ចំនួន ២៤៤ នាក់ និង​អ្នកដំណើរ​ពី​បរទេសចំនួន ២៤ នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំងប្រទេស​ចំនួន ១១៥ ៨៧៥ នាក់ អ្នកជា​សះស្បើយសរុប​ចំនួន ១០៩ ៥៦៦ នាក់ និង​អ្នកស្លាប់​សរុប​បាន​កើនឡើង​រហូតដល់ ២ ៥៨៤ នាក់៕