ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃទី ១៥ តុលា ពី​ការ​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ចំនួន ២៦៥ នាក់ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ២៦ នាក់​បន្ថែម​ទៀត ខណៈ​អ្នក​ជា​សះស្បើយ​ថ្មី​មាន​ ៤៩៩ នាក់។

ក្រសួង​បាន​ប្រកាស​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន ២៦៥ នាក់​នេះ មាន​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​មាន​ចំនួន ១៨ នាក់។

បើ​តាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៥ តុលា កម្ពុជា​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ សរុប​ចំនួន ១១៦ ១៤០ នាក់ អ្នក​ជា​សះស្បើយ​មាន ១១០ ១៥៤ នាក់ ខណៈ​អ្នក​ស្លាប់​មាន ២ ៦១០ នាក់៕