សីហនុៈ អភិបាលខេត្ត​ព្រះសីហនុ​ចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ប្រជាការពារ និង​បុគ្គលិក​អនាម័យ ដែល​ខិតខំ​សម្អាត​ឆ្នេរ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ និង​បាន​ឧបត្ថម្ភ​ក្នុង​ម្នាក់ៗ​ចំនួន​ទឹកប្រាក់ ៥ ម៉ឺន​រៀល។

រដ្ឋបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា ការចុះ​សួរសុខទុក្ខ និង​លើកទឹកចិត្ត​នេះ លោក គួច ចំរើន អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ បាន​កោតសរសើរ​ពី​ការខិតខំ​របស់​បងប្អូន​អនាម័យ​ទាំងអស់ ដែល​បាន​សម្អាត​ឆ្នេរ និង​រើស​កម្ទេច​ថ្ម​ចេញពី​ឆ្នេរ។

រដ្ឋ​បាន​ខេត្ត​នេះ​បញ្ជាក់​បន្ថែមថា​លើសពីនោះ​ទៀត​លោក​អភិបាលខេត្ត​បាន​ណែ​នាំឱ្យ​អ្នកចូលរួម​សកម្មភាព​នេះ​បន្ត​ចូលរួម​សម្អាត​បន្ថែមទៀត ដើម្បី​សោភណ្ឌ​ឆ្នេរសមុទ្រ​របស់​ទាំងអស់​គ្នា។ ជាមួយគ្នានេះ លោក​ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​លើក​ទឹកចិត្ត​ដល់​ប្រជាការពារ និង​បុគ្គលិក​អនាម័យ​ក្នុង​ម្នាក់ៗ ៥០ ០០០ រៀល​ផងដែរ៕