បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើស្រុកសំឡូត និងបានហូរបន្តចូលក្នុងស្ទឹងសង្កែ ធ្វើឱ្យទឹកឡើងខ្ពស់នៅថ្ងៃទី ១៦ ខែតុលានេះ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក រដ្ឋបាលបាលខេត្តបាត់ដំបង នៅថ្ងៃនេះបានប្រកាសជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទឹកជំនន់ដែលអាចជន់លិចស្ទឹងសង្កែ។
រដ្ឋបាលខេត្តនេះបញ្ជាក់ថា៖ «ដោយសារមានភ្លៀងធ្លាក់ច្រើននៅប៉ែកខាងលើ ស្រុកសំឡូត ហើយបានបន្តហូរចូលក្នុងស្ទឹងសង្កែ ធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត»៕
វីដេអូ៖