ឧត្តរមានជ័យៈ លោក យិន វិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​នៅ​ថ្ងៃទី​ ២២ ​មេសា​នេះ​បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន យុវជន​ ៣​ នាក់​ពី​បទ​ឃាតកម្ម​ដោយមាន​អំពើ​ឃោរឃៅ និង​អំពើ​រំលោភ​សេពសន្ថវៈ និង​ត្រូវ​ផ្ដន្ទាទោស​តាម​បទប្បញ្ញត្តិ​មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

យុវជន​ទាំង ៣ ​នាក់ ដែលមាន​វ័យ​ ១៨ ​ឆ្នាំ ១៧​ ឆ្នាំ និង​ ១៥ ​ឆ្នាំនេះ​បានរួម​គ្នា ចាប់រំលោភ​សេពសន្ថវៈ​បានសម្រេច​លើ​យុវតី​វ័យ​ ១៧ ​ឆ្នាំ​ម្នាក់ រួចហើយ​សម្លាប់ យក​សាកសព​បោះ​ចូល​ទៅក្នុង​ទឹកអូរ ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី​ ១៥ ​មេសា នៅ​ចំណុច​មាត់អូរ ផ្លូវ​លេខ​ ១១ ភូមិ​ចំការចេក សង្កាត់​អូរស្មាច់​។

យុវជន​ទាំង​ ៣ ​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​ ១៨ ​មេសា​ឆ្នាំ​ ២០២២៕

វីដេអូ៖