The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​ម្នាក់​បាន​ស្លាប់ ខណៈផ្ទះ ​៦​ខ្នង​ និង​ទ្រព្យ​សម្បត្តិ​ជាច្រើន​ទៀត ​រង​ការ​ខូច​ខាត​ ក្នុង​គ្រោះ​អគ្គិភ័យ

បុរស​ម្នាក់​បាន​ស្លាប់ ខណៈផ្ទះ ​៦​ខ្នង​ និង​ទ្រព្យ​សម្បត្តិ​ជាច្រើន​ទៀត ​រង​ការ​ខូច​ខាត​ ក្នុង​គ្រោះ​អគ្គិភ័យ

Content image - Phnom Penh Post
គ្រោះអគ្គិភ័យកំពុងឆាបឆេះផ្ទះ១កន្លែង​នៅក្នុង​ខណ្ឌឫស្សីកែវ​កាលពីថ្ងៃទី១៧កញ្ញា។ រូបថត នគរបាល

បុរស​ម្នាក់​បាន​ស្លាប់ ខណៈផ្ទះ ​៦​ខ្នង​ និង​ទ្រព្យ​សម្បត្តិ​ជាច្រើន​ទៀត ​រង​ការ​ខូច​ខាត​ ក្នុង​គ្រោះ​អគ្គិភ័យ

ភ្នំពេញ/សៀមរាប​បុរស​ម្នាក់​បាន​ស្លាប់ ផ្ទះចំនួន​៦​ខ្នង​ និង​ទ្រព្យ​សម្បត្តិ​ជាច្រើន​ទៀត បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ក្នុង​គ្រោះ​អគ្គិភ័យ កាលពី​ថ្ងៃចុង​សប្ដាហ៍ នៅ​ក្នុង​រាជធានី-​ខេត្ត​ចំនួន​២ ។ នេះ​បើយោង​តាម មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ​កាល​ពីថ្ងៃ​ទី១៨ ខែ​កញ្ញា។

​លោក​ គង់ ថុល អនុ​ប្រធាន​ការិយាល័យ​បង្ការ ពន្លត់​អគ្គិ​ភ័យ និង​សង្គ្រោះ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​រាជ​ធានី​ភ្នំ​ពេញ កាល​ពី​ថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ​២០២២ មាន​គ្រោះអគ្គិភ័យ​កើត​ឡើង​ចំនួន​៥​​លើក​ផ្ទួនៗ​គ្នា បង្កការ​ឆេះខូច​ខាត​ផ្ទះចំនួន​៥​ល្វែង ព្រម​ទាំង​គ្រឿង​សម្ភារ​និង​ទ្រព្យ​សម្បត្តិ​ ជា​ច្រើន​ទៀត។ ក្នុង​នោះ នៅ​ខណ្ឌ​ឫស្សី​កែវ មាន​ករណី​គ្រោះ​អគ្គិភ័យ​កើត​ឡើង​ចំនួន​២​លើក ឆេះខូច​ខាត​ផ្ទះ​ចំនួន​២​ល្វែង នៅ​ខណ្ឌច្បារ​អំពៅ បានកើត​ឡើង​ចំនួន​២​លើក ខូច​ខាត​ផ្ទះ២​ល្វែង និង​នៅខណ្ឌ​បឹង​កេង​កង បាន​កើត​ឡើង​ចំនួន​១​លើក ខូច​ខាត​ផ្ទះ១​ល្វែង ។

លោក​ថ្លែង​ថា៖«តាម​ការ​បំភ្លឺ​របស់​ម្ចាស់​ផ្ទះនិង​សាក្សី​នៅ​ក្បែរ​ទីតាំង​កើត​ហេតុ ករណី​គ្រោះ​អគ្គិ​ភ័យ​ទាំង​៥​លើក​ក្នុង​ថ្ងៃតែ១​នេះ គឺបណ្ដាល​មក​ពីការ​ផ្ទុះឆ្លង​ចរន្ត​អគ្គិសនី។ ប៉ុន្តែ​ពុំមាន​ជន​រង​គ្រោះ​ណាម្នាក់​ស្លាប់​ឬរង​របួស​នោះ​ឡើយ​»។

ចំណែក​លោក គង់ សុខ​ជឿន មេឃុំ​អន្លង់​សំណ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បុរសម្នាក់​ឈ្មោះ រៀល​ វត្តន៍ អាយុ៤៣​ឆ្មាំ មាន​លំនៅ​ភូមិ តាគឹម​ក្រោម ឃុំអន្លង់​សំណ ស្រុកជី​ក្រែង ខេត្ត​សៀមរាប​ ត្រូវ​បាន​ខ្សែភ្លើង​ឆក់​​បណ្ដាលឱ្យរង​របួស​ធ្ងន់ ហើយ​ស្លាប់​ពេល​កំពុង​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ បន្ទាប់​ពី​គាត់បាន​ចូល​រួម​ជួយ​ពន្លត់​អគ្គិភ័​យ ភ្លើង​ឆេះ​ផ្ទះអ្នក​ជិតខាង​របស់​គាត់​ម្នាក់ កាល​ពី​រសៀល​ថ្ងៃទី​១៦ ខែ​កញ្ញា​ ឆ្នាំ​២០​២២។

លោកសុខ​ជឿន​បាន​និយា​យ​ថា៖« បន្ទាប់​ពីពន្លត់​ភ្លើង​រួច​ហើយ​នោះ ជន​រងគ្រោះ​បាន​ទៅ​ស្រាវ​ខ្សែភ្លើង​ទុក ដើម្បី​កុំឱ្យមាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ តែខ្វះ​ការ​ប្រុងប្រយ័ត្ន​ គាត់​ក៏ត្រូវ​ខ្សែ​ភ្លើង​ឆក់​បណ្ដាល​ឱ្យដួល​សន្លប់​​បាត់​ស្មារតី ហើយ​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ បាន​ពាក់​កណ្ដាល​ផ្លូវ»។

បើតាម​លោក​សុខ​ជឿន ផ្ទះ​ដែល​ឆេះនោះមាន​ទំហំ ៦ម៉ែត្រ​x៨ម៉ែត្រ ធ្វើ​ពី​ឈើប្រក់​ក្បឿង មាន​ម្ចាស់ ឈ្មោះ សេង គុយ អាយុ ៤៩ឆ្នាំ។ ផ្ទះនោះ​ត្រូវ​បាន​ចាក់​សោទ្វារ​ចោល ព្រោះ​ម្ចាស់​ជាប់​រវល់​ទៅធ្វើ​ការ​នៅឯ​ភ្នំពេញ​។

ជុំវិញ​បញ្ហាគ្រោះ​អគ្គិភ័យ​នេះ​ដែរ លោក នេត វន្ថា ប្រធាន​នាយក​ដ្ឋាន បង្ការ ពន្លត់​អគ្គិភ័យ និង សង្គ្រោះ​នៃ​អគ្គស្នង​ការ​នគរបាល​ជាតិ បានអំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​បង្កើ​ន​ការយ​ក​ចិត្ត​ទុក​ដាក់ និង​ប្រុងប្រយ័ត្ន​ជាប្រចាំ ដោយត្រូវ​ពន្លត់​ភ្លើង​ចង្ក្រានបន្ទាប់​ពី​ដាំស្លរួច និង ត្រូវ​បិទ​ភ្លើង​​អគ្គិសនី ព្រម​ទាំងពន្លត់​ភ្លើង​ទៀន ធូប មុនពេល​ចាក​ចេញ​ពីផ្ទះ៕

អត្ថបទគួរចាប់អារម្មណ៍