ភ្នំ​ពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និងប្រធាន​រដ្ឋសភា​វៀត​ណាម​ឯក​ភាព​គ្នា​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ឱ្យ​កាន់​តែស៊ី​ជម្រៅ​ថែម​ទៀត ​រវាង​ប្រទេស​ទាំង ២ ​ឱ្យ​បាន​គ្រប់​វិស័យ​។

ការឯក​ភាព​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក វឿង ឌីញហ្វេ (VuongDinh Hue) ប្រធាន​រដ្ឋ​សភា​វៀត​ណាម នាថ្ងៃទី​ ២០ ខែវិច្ឆិកា​ ក្នុង​ឱកាស​លោក​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​រយៈ​ពេល​៥​ថ្ងៃចា​ប់ពី​ថ្ងៃ​​ទី ​១៩ ដល់​ថ្ងៃទី​ ២៣ ខែវិច្ឆិកា។

លោក អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​លោកហ៊ុន​ សែន​ប្រាប់អ្នក​សារព័​ត៌​មាន​ក្រោយ​ជំនួប​នេះ​ថា លោក​ឌីញ​ហ្វេបាន​សម្ដែង​ការ​រីក​រាយ​ ចំពោះ​ទំនាក់​ទំន​ងរវាង​ប្រទេស​ទាំង ​២ ជាពិសេស​ក្នុង​ខួប​ ៥០ ឆ្នាំ​ នៃទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ ២​ ដែល​មាន​កម្មវិធី​ជា​ច្រើន ​បាន​រៀបចំ​ឡើង​ក៏ដូច​ជា​ការ​ផ្លាស់​ប្ដូរទស្សន​កិច្ច​ទាំង​ថ្នាក់​ដឹកនាំ ទាំង​រវាង​ប្រជាជន​ និង​យុវ​ជន​។

លោក អ៊ាង សុផ​ល្លែត បញ្ជាក់​ថា លោកឌីញ​ហ្វេ​ក៏បាន​សម្ដែង​នូវ​ការសា​ទរ​ចំពោះ​លោក​ហ៊ុន​ សែន​ដែល​បាន​គ្រប់​គ្រងជំងឺ​កូវី​ដ ១៩ បាន​យ៉ាង​ជោគ​ជ័យ បាន​បើក​ប្រទេស​ឡើង​វិញ និង​បើក​សេដ្ឋកិច្ច​ឡើង​វិញ។

លោក ឌីញ​ហ្វេថា ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ និង​បាន​ដឹក​នាំកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ធំធេង​ហើយ​លោក​បាន​អបអរ​សាទរ​។

បើតាម​លោក អ៊ាង សុផ​ល្លែត លោក​ឌីញហ្វេ​បាន​សម្តែង​​សេចក្តី​រីក​រាយ​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​ប្រទេស​ទាំង​២ ជាពិសេស​កិច្ចសហ​ប្រតិ​បត្តិការ​លើវិស័យ​ពាណិ​ជ្ជក​ម្ម និងអះអាង​ថា​ ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេ​សទាំង​ ២​ បាន​កើន​ឡើង​ដល់​ ១០​ ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំនេះ​។

លោក​ អ៊ាង សុផល្លែត ​បញ្ជាក់​ថា​៖ «ឯក​ឧត្តម [លោកឌី​ញហ្វេ] ក៏បាន​ឆ្លៀត​ឱកាស​នេះ ស្នើសុំ​ឱ្យមា​ន​កិច្ច​សហ​ប្រតិ​បត្តិ​ការកាន់​តែស៊ីជម្រៅ​ថែម​ទៀត​រវាង​ប្រទេស​ទាំង ២ និង​ឱ្យបា​នគ្រប់​វិស័យ​។

លោក ​ហ៊ុន​ សែន ថ្លែង​អំណរគុណ​ដល់​លោក ឌីញ​ហ្វេ ចំពោះ​ការវាយ​តម្លៃនៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ​២ ​ផង​ និង​លទ្ធផល​នៃកិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ផង។

លោក​ អ៊ាង សុផ​ល្លែត ​បញ្ជាក់​ថា​៖ «សម្ដេច​តេជោ​បាន​ឯក​ភាព​ជាមួយ​សំណើ​របស់​ឯក​ឧត្តម​ប្រធាន​សភា​វៀត​ណាម ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិ​បត្តិការ​ឱ្យកាន់​តែស៊ីជ​ម្រៅថែម​ទៀត។ សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រ​សាសន៍​ថា ដៃគូ​សេដ្ឋកិច្ច​ល្អគឺ​នាំទៅ​ដល់​ការលើ​កកម្ពស់​ទំនាក់​ទំន​ង​ទាំងផ្នែក​នយោបាយ​និង​វិស័យ​ដទៃទៀ​ត»។

កាល​ពីថ្ងៃទី​ ១៩ ខែ​វិច្ឆិកា​លោក ហេង សំរិន ​ប្រធាន​រដ្ឋសភាកម្ពុជា​និងលោក​ឌីញហ្វេ បាន​ធ្វើ​ជា​អធិប​តី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រ (MoU) រវាង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា និង​ខុទ្ទកាល័យ​រដ្ឋសភា​វៀត​ណាម នៅ​ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ ទូលំទូលាយ ឆ្លើយតប​តាម​បរិបទ​ជាក់​ស្ដែង។

MoU នេះ​មាន​គោល​បំណង​ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការគ្រប់​កម្រិត​តាម​រយៈ​ការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​ នៃ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​រវាង​គណៈកម្មការ​ជំនាញ និង​មន្ត្រី​ជំនាញ ការ​ចែក​រំលែក​ព័ត៌មាន និង​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក នៅ​ក្នុង​វេទិកា​អន្តរ​សភា ក្នុង​តំបន់ និង​អន្តរ​ជាតិ។

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិ​ភាព ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា កិច្ច​សហ​ការ​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ដោយ​ឈរ​លើ​គោល​ការណ៍​ស្មើភាព និង​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​គឺជារឿង​ប្រសើរ ព្រោះ​វា​អាច​ជួយ​ឱ្យមាន​សន្តិ​ភាព ស្ថិរ​ភាព និង​ការ​រីកចម្រើន​ខាង​សេដ្ឋ​កិច្ច។

ប៉ុន្តែ ក៏ត្រូវ​តែ​មាន​ការ​ពិចារ​ណាឱ្យ​បាន​ស៊ីជ​ម្រៅ ថែម​ទៀត​ផង​ដែរ​ អំពី​កិច្ច​សហការ​ទាំង​ឡាយ​ណាដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជ​ន៍ ឬក៏​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​។

លោក​ថ្លែង​ថា៖ «កិច្ច​សហ​ការ​ខ្លះ​ក៏វាអាច​នឹង​មាន​ការ​មន្ទិល​​ពីប្រជាព​លរដ្ឋ ក៏ត្រូវ​តែមាន​ការ​បកស្រា​យដែរ​ ពីព្រោះថា​ បញ្ហា​ប្រវត្តិ​សាស្ត្រ បញ្ហាទំ​នាក់ទំន​ង​ពីអតីត​កាល អីហូ​រហែ ក៏វា​ធ្វើ​ឱ្យប្រជា​ពលរដ្ឋខ្លះ​អាច​នឹង​មាន​ការមិន​ទាន់​យល់​ច្បាស់ ឬក៏​មាន​ការ​ប្រពេច​ស្រពិល ក៏គួរ​ មានការ​បញ្ជាក់​បន្ថែម​ឱ្យគាត់បាន​យល់ឱ្យ​គាត់បា​នដឹ​ង ​ដើម្បី​ងាយ​ស្រួលនៅ​ក្នុង​ការជំរុញ កិច្ច​សហការ​នោះ​ខិត​ទៅមុខ​កាន់​តែប្រ​សើរ ហើយ​និង​ធ្វើឱ្យ​មាន​ការ​វិវឌ្ឍរី​ក​ចម្រើន​សម្រាប់​ប្រទេស​ទាំង​ ២ ដែ​រ»។

លោក គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃរាជ​បណិ្ឌត្យ​សភា​កម្ពុជា ថ្លែង​ថា ក្នុង​ការ​បង្ហាញ​ជំហរ​ចំពោះ​គ្នាទៅ​វិញ​ទៅមក មេដឹក​នាំនៃ​ប្រទេស​ទាំង ​២ ​តែង​តែលើក​ឡើង​ពីការ​ប្តេជ្ញា​ចិត្ត​ក្នុងការ​ពង្រឹង​ ពង្រីក និង​លើក​កម្ព​ស់ទំ​នាក់​ទំនង​រវាង​ប្រទេស​ទាំង ​២ ​ឱ្យ​ឈាន​ដល់ក​ម្រិតថ្មី​មួយ ដែ​លនាំ​មក​នូវលទ្ធផល​ជាផ្លែផ្កា​ និង​ផល​ប្រយោជន៍​ពិត​ប្រាក​ដដល់ប្រជា​ជន​នៃប្រ​ទេសទាំ​ង ​២ ព្រម​ទាំងការ​រួមចំណែក​ជាវិជ្ជមាន​ដល់ស​ន្តិភាព ស្ថិរ​ភាព ​កិច្ច​សហ​ប្រតិប​ត្តិការ និ​ងវិបុល​ភាព​ក្នុង​តំបន់ និងពិ​ភពលោ​ក។​

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី ​២០ ខែវិច្ឆិ​កា​ថា ផ្អែក​លើទិដ្ឋ​ភាព​ប្រវត្តិ​សាស្ត្រ ភូមិ​សាស្ត្រ និង​នយោ​បាយ ការ​ពង្រឹង​ទំនាក់​ទំនង និង​កិច្ចស​ហប្រតិបត្តិ​ការ​រវាងប្រទេ​ស​ទាំង ២ ពិត​ជាមិ​ន​អា​ចខ្វះ​បាន​ឡើយ​។

​លោក​ ភា ថ្លែង​ថា៖ «ដូច្នេះ ប្រទេស​ទាំង​ ២ ​ចាំបា​ច់ត្រូវ​បន្តរួ​មរស់ជាមួ​យ​គ្នាដោ​យសុខ​សន្តិភា​ព ​គោរ​ពគ្នា​ទៅវិ​ញ​ទៅ​​ម​កចំពោះ​អធិប​តេ​យ្យភា​ព ឯក​រាជ្យភា​ព និង​បូរណ​ភាពទឹក​ដី មិ​នជ្រៀត​ជ្រែកកិ​ច្ចកា​រផ្ទៃក្នុ​ងរ​វាង​គ្នា ដោះ​ស្រាយ​បញ្ហា​ដោយស​ន្តិវិ​ធី និង​សហ​ប្រ​តិបត្តិ​ការ​លើ​គ្រប់វិ​ស័យ​ដែ​លផ្តល់​ផល​ប្រយោជន៍​ទៅវិ​ញទៅ​មក​ ដែ​លស្រ​បទៅនឹ​ង​បាវច​នានៃ​ទំនាក់​ទំនង​ដែល​បាន​អនុម័ត​ដោយប្រ​ទេសទាំ​ង ២​ គឺភា​ព​ជាអ្នក​ជិត​ខាង​ល្អ ​មិត្ត​ភាព​ជា​ប្រពៃណី​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ ប្រក​ប​ដោយ​និរន្ត​រ​ភាព និង​យូរអ​ង្វែង ​រវា​ងប្រ​ទេស​ទាំង ​២ នា​ពេល​អនាគ​ត»​។​​