សៀមរាបៈ កម្ពុជា​នឹង​ប្រារព្ធពិធី​បុណ្យ​រំលឹក​គុណ​អង្គរ​ រយៈពេ​ល ៣​ ថ្ងៃ គឺចាប់​ពីថ្ងៃទី​ ១៤ ​ដល់​ថ្ងៃ​ទី​ ១៦ ខែធ្នូ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំឭក​ដល់​គុណ​នៃការខិតខំ​របស់​បុព្វបុរសខ្មែរ​ក្នុងការសាងសង់​ប្រាសាទ​អង្គរ​ និង​ជាការ​រំឭក​ខួប​នៃ​ការ​ដាក់​បញ្ចូល​តំបន់​អង្គរ​ក្នុង​បញ្ជី​បេតិ​កភ​ណ្ឌពិភព​លោកផង​ដែរ។

​​

លោក​ស្រី ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈបាន​ចេញសារា​ចរណែនាំ​ពីការរៀ​បចំពិធី​នេះ​​ កាល​ថ្ងៃទី​ ២៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ ដោយ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​សកម្មភាព​លម្អិត ពាក់​ព័ន្ធ​នឹង​ពិធីបុណ្យ​រំឭក​គុណ​អង្គរ នៅ​ក្នុង​បរិវេណ​រមណីយ​ដ្ឋាន​អង្គរ ខេត្ត​សៀម​រាប​។

​តាម​សារាចរ​ណែនាំ​នេះ អាជ្ញាធរ​ជាតិអប្សរា​ត្រូវ​រៀប​ចំ​សកម្មភាព​លម្អិត​ពាក់ព័ន្ធ​នឹង​ពិធីបុណ្យ​នេះ ក្នុង​នោះ​មាន​កម្មវិធី​នានា​តាម​ថ្ងៃនី​មួយៗ ទីតាំង​សម្រាប់​ប្រារព្ធ​កម្មវិធី សមាស​ភាពអ្ន​ក​ចូល​រួម លិខិត​អញ្ជើញ ខ្លឹម​សារ​បដា​ សុន្ទ​រក​ថាថ្នា​ក់ដឹក​នាំនិង​លទ្ធភាព​មធ្យោ​បាយ​ថវិកា​ជាដើម ក្នុង​ន័យ​រំលេច​ពីសារៈ​សំខាន់ ខ្លឹម​សារ និង​គុណ​ប្រយោជន៍​នៃ​ពិធីបុណ្យ​នេះ ដើម្បីផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​សាធា​រណ​ជន ជាពិសេស​ស្រទាប់​យុវ​ជនឱ្យ​​មាន​ស្មារតី​មុ​តមាំ ក្នុង​កិច្ចចូល​រួមថែរ​ក្សា ការ​ពារ លើក​តម្កើង​តម្លៃបេតិ​កភណ្ឌ​ជាតិ​។​​

លោក​ស្រី ភឿង​ សកុណា បាន​លើកឡើង​តាម​រយៈសា​រាចរ​នេះថា​ ៖ «​រដ្ឋាភិបាល​កម្ពុជា​បាន​​យល់ព្រ​មជា​គោល​ការ​ណ៍​ឱ្យរៀបចំ​ពិធីបុណ្យ​រំឭកគុ​ណអ​ង្គរ នៅ​រមណីយ​ដ្ឋាន​អង្គរ បេតិក​ភណ្ឌពិភព​លោក ​​សម្រាប់​រយៈ​ពេល​ ៣​ ថ្ងៃ​ ជារៀង​រាល់​ឆ្នាំ គិត​ចាប់​ពីឆ្នាំ​ ២០២២ តទៅ​»។​

ពាក់​ព័ន្ធ​នឹងការ​ប្រារព្ធ​ពិធីរំឭក​គុណ​អង្គរ​ នេះ លោក​ឡុង កុសល អគ្គនាយក​រង និង​ជា​អ្នកនាំ​ពាក្យ​នៃអាជ្ញាធរ​ជាតិ​អប្សរា បានប្រា​ប់ថា​ គោល​បំណង​នៃកា​ររៀបចំ​ពិធីរំឭក​គុណ​អង្គរ​នេះ​គឺដើ​ម្បីរឭក​ដល់​គុណូប​ការៈ​មិន​អាច​កាត់​ថ្លៃបាន​របស់ដូ​នតាខ្មែ​រ ទាំងអង្គ​រាជវ​ង្សា​នុវង្ស មន្ត្រីរាជការ អ្នក​មុខអ្នក​ការ អ្នក​ប្រាជ្ញ បណ្ឌិ​តក​វី ព​លរ​ដ្ឋសាម​ញ្ញទូ​ទៅ។​

លោក​ថា ពួក​គាត់​បានខិ​តខំក​សាង ថែ​រក្សា មើល​ខុស​ត្រូវ និង​ជួស​ជុល​​ប្រាសា​ទដើ​ម្បីប​ន្សល់​ទុក​ជាមរ​តក​មា​ន​តម្លៃ​ដល់​កូនខ្មែ​រជំ​នាន់​ក្រោយ ​និ​ងត​ទៅអ​នាគត​ និ​ងជា​ការដា​ស់​ស្មារ​តីដល់ព​លរ​ដ្ឋឱ្យចូ​លរួម​ថែរ​ក្សា​ និង​លើក​តម្កើ​ងត​ម្លៃនៃបេ​តិ​ក​ភណ្ឌ​ជាតិ​។​

លោ​ក ឡុ​ង កុសល បានថ្លែង​ថា៖ «ក្រៅពី​នោះ យើង​បង្ហាញ​ត​ម្លៃនៃកោះ​សន្តិ​ភាពនៃ​ទឹកដី​យើ​ង ​ព្រោះបើ​គ្មាន​ស​ន្តិភា​ពទេ យើង​មិន​អាច​ធ្វើអ្វី​ៗគ្រប់​យ៉ាង​បាន​ឡើយ។ ដូច្នេះ យើង​ទាំង​អស់​គ្នា ត្រូ​វចូល​រួ​មជា​មួយ​រដ្ឋា​ភិ​បាល​ក្នុង​ការ​ខិត​ខំថែ​រក្សា កា​រពារ នូវសន្តិ​ភាព​នេះ​ឱ្យបា​នគង់​វង្ស​»។​​

បើតាម​លោ​ក ឡុង កុសល ពិធី​បុ​ណ្យរំ​ឭកគុ​ណអ​ង្គររយៈ​ពេល​ ៣​ ថ្ងៃ នៅ​ពាក់​កណ្តាល​ខែធ្នូ​ ខា​ងមុ​ខ​នេះ នឹង​មា​ន​កម្ម​វិធី​សំខាន់​ៗតា​មរ​យៈថ្ងៃ​នីមួ​យៗ​។

លោ​កបាន​ប្រា​ប់លម្អិត​ពី​ថ្ងៃនី​មួយ​ៗថា​ នៅថ្ងៃទី​ ១​៤ ខែធ្នូ ជាថ្ងៃ​ប្រារ​ព្ធទី​១ ​អាជ្ញា​ធរ​ជាតិអ​ប្សរា​នឹង​មាន​ការ​រៀបចំ​ពិធី​សាស​នាដ៏ធំ​មួយ នៅ​វេលាព្រឹក​ នា​បរិ​វេណប្រាសា​ទអង្គ​រវ​ត្ត ដោ​យមានកា​រនិ​មន្ត​ព្រះស​ង្ឃសូ​ត្រមន្ត​និង​បិណ្ឌ​បា​តជា​ច្រើន​រយ​អង្គ។

ចំណែ​កនៅ​ពេល​ល្ងាចក្នុងថ្ងៃដដែលនោះ​ នៅខា​ងក្រោ​យប្រា​សាទ​អង្គ​រវ​ត្ត នឹង​មាន​ការ​រៀប​ចំក​ម្មវិ​ធីរាត្រីច​ងចាំដែ​លជាក​ម្មវិ​ធីរំ​ឭក​ដល់​មរត​កវ​ប្បធ​ម៌អ​រូបី​ទាំង​អម្បា​លមា​នដែ​លក​ម្ពុជា​បាន​ដាក់​បញ្ចូ​លក្នុ​ងប​ញ្ជីបេតិ​កភ​ណ្ឌពិភព​លោក​នៃអ​ង្គការ​យូណេ​ស្កូ​ (UNESCO) ។

ចំ​ណែក​នៅ​ថ្ងៃទី ១​៥ ​ខែធ្នូ ជាថ្ងៃ​ទី២​ នៃពិ​ធីបុ​ណ្យ​រំឭ​កគុណអ​ង្គរ​នេះ អា​ជ្ញាធ​រជា​តិអ​ប្សារា​នឹង​មាន​កម្ម​វិធី​ពិព័​រណ៍​សមិ​ទ្ធផ​លកា​រងា​រដែល​អា​ជ្ញាធ​រជា​តិអ​ប្សារាសម្រេ​ច​បាន​តាំងពីឆ្នាំ​ ១៩​៩២​ មក ​ក្នុងកិ​ច្ច​ការ​អភិរ​ក្ស​ ជួស​ជុល​ ប្រា​សាទ​នៃតំ​បន់​អង្គ​រ ដែ​ល​បើក​ឱ្យសា​ធារ​ណជ​នទូ​ទៅ ​អ្នក​ស្រាវ​ជ្រាវ សិស្សានុ​សិស្ស ​ចូលទ​ស្ស​នានៅតា​មប​ណ្តាកា​រដ្ឋា​នប្រា​សាទនីមួ​យៗ​ដែលអា​ជ្ញាធ​ររៀ​បចំ​។ ​

ចំ​ណែក​នៅពេ​លល្ងាច​នៃថ្ងៃ​ទី​២ដ​ដែល​នោះ ​ក្នុងប​រិវេ​ណព្រលា​នជ​ល់ដំរី ​នឹង​មានការ​រៀប​ចំក​ម្មវិ​ធីអា​យ៉ៃរ​បស់​​ លោ​ក ​ព្រហ្ម​ ម៉ាញ ការ​សម្តែង​ល្ខោន​ស្បែ​កធំជា​ដើម​ ដែ​លបើ​កឱ្យ​សាធា​រណ​ជន​ទូទៅ​ចូល​ទស្ស​នាដោ​យមិ​នគិ​តថ្លៃ​ឡើយ​។​​

ស​ម្រាប់​ថ្ងៃ​ទី ​១៦​ ខែ​ធ្នូ ជា​ថ្ងៃពិធី​រំឭកគុ​ណអ​ង្គ​រចុ​ងក្រោ​យ​ អា​ជ្ញាធ​រជា​​តិអ​ប្សរា​នឹង​មាន​កម្ម​វិធី​ជប់​លៀងមួ​យ​នៅ​ព្រលា​នជ​ល់ដំ​រី ​ដើម្បី​កៀរ​គរ​ថវិ​កាម​នុស្ស​ធម៌​សម្រា​ប់ផ្ត​ល់ជូ​នមន្ទីរ​ពេទ្យ​គន្ធ​បុប្ផាក្នុ​ងការទ្រ​ទ្រង់​បេសក​កម្ម​សង្គ្រោះ​កុមា​រក​ម្ពុជា​ជាប​ន្ត។​​

​សូម​រំ​ឭក​ថា កាល​ពីខែ​ធ្នូ ឆ្នាំ ២​០២១ កន្ល​ងទៅ ក្នុង​ឱកា​សខួ​បទី២​៩ ​នៃកា​រដា​ក់ប​ញ្ជូលតំ​បន់​អង្គរទៅ​ក្នុងបញ្ជី​បេតិភ​ភណ្ឌ​ពិភព​លោក​របស់​អង្គកា​រយូណេ​ស្កូ ​អាជ្ញាធ​រជា​តិអ​ប្សារា​ក៏បា​នប្រា​រព្ធ​ពិធី​រំឭក​គុណអ​ង្គរនេះ​ដែរ​។ ​​

ពិ​ធីនេះ​​​​រៀប​ចំឡើ​ង​ក្រោម​បុព្វ​បំណង រំឭក​គុណ​បុព្វ​បុរ​សដែល​បានបន្ស​ល់នូ​វកេ​រដំណែ​លជា​ច្រើន​ បណ្តុះ​ស្មារ​តី​យុ​វជន​ជំនាន់​ក្រោយ​ឱ្យចេះកា​រពារ​ថែរ​ក្សាកេរ​មត៌​កទាំង​នោះ​ឱ្យ​បាន​គង់វ​ង្ស​យូរ​អង្វែ​ង ​និង​ជួយ​គ្នាលើ​កត​ម្កើ​ងឱ្យ​បាន​រុង​រឿង​តទៅ​មុខ​៕​