កំពង់ស្ពឺៈ នគរបាល​ខេត្តកំពង់ស្ពឺ​បាន​រកឃើញ​គំនរ​ឈើ ១ កន្លែង ប្រភេទ​ឈើ​សុក្រំ​មាន​ចំនួន ១៨ កំណាត់ ​ដែល​ក្រុម​ឈ្មួញ​លាក់ទុក​នៅក្នុង​ដីចម្ការ​ដូង​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ប្រិយ៍ ឃុំ​ក្រាំងដីវ៉ាយ ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា។

​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ជា​ក់នា​ថ្ងៃទី ២៥ ខែវិច្ឆិកា​ថា​៖ «​ឈើ​ដែល​រកឃើញ​ជា​ប្រភេទ​ឈើ​សុក្រំ​មាន​ចំនួន ១៨ ដុំ ម្ចាស់​ឈើ​អញ្ញត្តជន សមត្ថកិច្ច​បន្ដ​ស្រាវជ្រាវ​រក​មេក្លោង និង​អ្នក​ទទួល​ខុសត្រូវ»។​

​របាយការណ៍​បញ្ជាក់ថា កំណត់​ឈើ ១៨ ដុំ ដែល​មិនទាន់​វាស់វែង​នេះ​ត្រូវបាន​ដឹកជញ្ជូន​យក​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្នាក់ការ​បរិស្ថាន​ចំបក់ ស្ថិត​ក្នុង​ឧទ្យាន​ជាតិ ព្រះកុសុមៈ គីរីរម្យ ខេត្ដ​កំពង់ស្ពឺ ដើម្បី​បន្ត​នីតិវិធី៕​