The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​កសិកម្ម​៖ កសិករ​ត្រូវ​ស្វែងយល់​ពី​ផែនការ​អាជីវកម្ម​ ដើម្បី​ចៀសវាង​ការផលិត​លើសពី​តម្រូវការ​

រដ្ឋមន្ត្រី​កសិកម្ម​៖ កសិករ​ត្រូវ​ស្វែងយល់​ពី​ផែនការ​អាជីវកម្ម​ ដើម្បី​ចៀសវាង​ការផលិត​លើសពី​តម្រូវការ​

Content image - Phnom Penh Post

រដ្ឋមន្ត្រី​កសិកម្ម​៖ កសិករ​ត្រូវ​ស្វែងយល់​ពី​ផែនការ​អាជីវកម្ម​ ដើម្បី​ចៀសវាង​ការផលិត​លើសពី​តម្រូវការ​

ព្រះសីហនុៈ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​ផ្តល់​គំនិត​ដល់​កសិករ​ថា ត្រូវ​ធ្វើការ​ស្វែងយល់​ពី​ផែនការ​អាជីវកម្ម​ដើម្បី​ចៀសវាង​ការផលិត​លើសពី​តម្រូវការ និង​ចងក្រង​ជា​ក្រុម ឬ​ជា​សហគមន៍​កសិកម្ម​ដែល​ជួយ​ឱ្យ​កសិករ​អាច​រៀបចំ​ប្រតិទិន​ដាំដុះ​ដំណាំ​បន្លែ និង​ការចរចា​តម្លៃ​ទីផ្សារ។​

​កាលពី​ថ្ងៃទី ២៤ ខែវិច្ឆិកា លោក ឌិ​ត ទីណា បាន​ចុះ​ពិនិត្យ​បណ្តុំ​អាជីវកម្ម​បន្លែ​របស់​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ (ASPIRE) នៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​រក​ដំណោះស្រាយ​ឆ្លាតវៃ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ។​

​លោក​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ២៤ ខែវិច្ឆិកាថា​៖ «​បន្ទាប់ពី​បាន​ជជែក​ពិភាក្សា​ជាមួយ​ក្រុម​កសិករ និង​អ្នក​ប្រមូល​ទិញ​រួចមក ខ្ញុំ​បាន​ផ្តល់​ជា​គំនិត​ដល់​កសិករ​ត្រូវ​ស្វែងយល់ ពី​ផែនការ​អាជីវកម្ម ដើម្បី​ចៀសវាង​ផលិត​លើសពី​តម្រូវការ»។​

​លោក​បន្តថា​៖ «​ការ​ចងក្រង​ជា​ក្រុម ឬ​ជា​សហគមន៍​កសិកម្ម​មាន​សារៈសំខាន់ ដែល​ជួយ​ឱ្យ​យើង​អាច​រៀបចំ​ប្រតិទិន​ដាំដុះ​ដំណាំ​បន្លែ និង​ការចរចា​តម្លៃ​ទីផ្សារ»។

​លោក​សរសេរថា មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ជួយ​សម្រប​សម្រួល​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្ទះ​សំណាញ់ និង​ក្រុមហ៊ុន​ប្រមូល​ទិញ​បន្លែ ដើម្បី​ផ្តល់​ផ្ទះ​សំណាញ់​ឱ្យ​កសិករ​អាចធ្វើ​ចម្ការ​ពេញ ១ ឆ្នាំ ហើយ​រំលស់​ជាមួយ​ថ្លៃ​បន្លែ ដែល​ប្រមូល​ទិញ​ទាំងនោះ ដោយ​មិនឱ្យ​កសិករ​ជា​អ្នក​ជាប់ជំពាក់​បំណុល​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឡើយ៕​

Content image - Phnom Penh Post

វីដេអូ​៖

អត្ថបទគួរចាប់អារម្មណ៍