The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​រំឭក​ដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ការពារ​ការចម្លង​វីរុស​កូវីដ ១៩ ឱ្យ​បាន​ខ្ជាប់ខ្ជួន​

មន្ត្រី​រំឭក​ដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ការពារ​ការចម្លង​វីរុស​កូវីដ ១៩ ឱ្យ​បាន​ខ្ជាប់ខ្ជួន​

Content image - Phnom Penh Post
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ១៥ ខែកញ្ញា។ ហេង ជីវ័ន

មន្ត្រី​រំឭក​ដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ការពារ​ការចម្លង​វីរុស​កូវីដ ១៩ ឱ្យ​បាន​ខ្ជាប់ខ្ជួន​

ភ្នំពេញៈ មន្ត្រី​ក្រសួង​សុខាភិបាល​បន្ត​រំឭក​ដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ការពារ​ការចម្លង​វីរុស​កូវីដ ១៩ ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ឱ្យបាន​គ្រប់​ដូស ដើម្បី​សម្រេច​បាន​និរន្តរភាព​នៃការ​រស់នៅ​ធម្មតា​តាម​គន្លង​ប្រក្រតីភាព​ថ្មី។​

​ក្នុង​ទិវា​នៃ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល ឆ្នាំ ២០២២ នា​ថ្ងៃទី ២៥ ខែវិច្ឆិកា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល បាន​បង្ហោះ​សារ​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកប​ទៅដោយ​ភាពរុងរឿង​ចម្រុងចម្រើន​ឡើង មាន​សុខភាព​ល្អ ធ្វើដំណើរ​មាន​សុខ​សុវត្ថិភាព មាន​ភាព​វៃឆ្លាត​ក្នុងការ​ប្រកប​ការងារ​ផ្សេងៗ គាំទ្រ​ដល់​ការអនុវត្ត​ការងារ​ឱ្យបាន​ជោគជ័យ។​

​លោកស្រី បាន​សរសេរ​នៅក្នុង​បណ្ដាញ​សង្គម Twitter ថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​អនុវត្ត​វិធានការ​ការពារ​ការចម្លង​វីរុស​កូវីដ ១៩ នានា​ឱ្យបាន​ខ្ជាប់ខ្ជួន រួមគ្នា​ពង្រឹង​ភាពស៊ាំ​សហគមន៍ ឱ្យបាន​រឹងមាំ​តាមរយៈ​ការចាក់​វ៉ាក់សាំង​កូវីដ ១៩ ឱ្យបាន​គ្រប់​ដូស ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ (​ដូស​ទី ៣ ដូសទី ៤ និង​ដូស​ទី ៥) ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​សម្រេច​បាន​និរន្តរភាព​នៃការ​រស់នៅ​ធម្មតា​តាម​គន្លង​ប្រក្រតីភាព​ថ្មី»។​

​លោកស្រី ឱ វណ្ណឌី​ន បញ្ជាក់ថា ការធ្វើ​ដូច្នេះ​គឺ​ក្នុង​គោលបំណង​ចូលរួម​ចំណែក​អនុវត្ត​ស្របតាម​ពាក្យស្លោក «​រួមគ្នា យើង​អាច​បញ្ឈប់​ការចម្លង​វីរុស​កូវីដ ១៩» និង​ទទួល​បាន​ភាព​រីករាយ​នាពេល​អនាគត៕​

អត្ថបទគួរចាប់អារម្មណ៍