ភ្នំពេញៈ ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​មេរោគ​កូ​វីដ​ ១៩ ចំនួន ៤​ នាក់​បន្ថែមទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន ​៥​ នាក់ ប៉ុន្តែ​មិនមាន​រកឃើញ​ករណី​ស្លាប់​ទៀត​ទេ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អ្នក​ឆ្លង​មេរោគ​កូ​វីដ​ ១៩ សម្រាប់​ថ្ងៃទី​ ២៥ ខែវិច្ឆិកា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូ​វីដ​ ១៩ ក្នុង​សហគមន៍​ចំនួន​ ៤ ​នាក់​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៦ ខែវិច្ឆិកា កម្ពុ​ជាមាន​អត្រា​ឆ្លង​មេរោគ​កូ​វីដ​ ១៩ សរុប​ចំនួន ១៣៨ ០៥៩ ​នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៤ ៩៦៨ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់​៕