ភ្នំពេញៈ កម្ពុជា និងឡាវ បាន​បើកវ​គ្គហ្វឹ​កហ្វឺនស្តី​ពីកា​រផ្លាស់​ប្តូរ​បទពិសោធន៍​ចំណេះ​ដឹង​ លើការងារ​គ្រប់​គ្រងកិច្ច​ប្រតិបត្តិ​ការ​ រវាង​អង្គភាព​ស៊ីម៉ាក់​និង​អង្គភាព ​UXO LAO ក្រោម​គម្រោង​សហ​ប្រតិបត្តិកា​រ ត្បូង-ត្បូង ​(South-South Cooperation) គាំទ្រ​ដោ​យទីភ្នាក់​ងារ​សហប្រតិបត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន (JICA)។

ពិធី​នេះ​មាន​ការ​ចូល​រួម​ពី​លោក ហេង រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) លោក​សោម៉ា​នី​ ម៉ានី​វង្ស​ (Saomany Manivong) នាយក​ស្តី​ទីអង្គភាព​បោស​សម្អាត​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៃប្រទេស​ឡាវ និង​លោក​ Hayashi Akihito ទីប្រឹក្សា JICA ​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០​២​៣។

​លោក ហេង រតនា ដែល​បាន​ចូលរួម​ជាអធិបតី​ក្នុង​ពិធី​បើកវ​គ្គហ្វឹ​កហ្វឺន​នេះ បាន​លើកឡើង​ថា ​វគ្គហ្វឹក​ហ្វឺន​នេះ មាន​រយៈ​ពេល​១ខែ ដោយ​ក្នុង​នោះ ការហ្វឹ​ក​ហាត់​​រយៈពេល​១៥ថ្ងៃ​ នឹង​ធ្វើឡើ​ង​​ក្នុង​ប្រទេស​កម្ពុ​ជា ​និង​១​​៥ថ្ងៃទៀ​ត ​នឹងធ្វើ​ឡើង​នៅ​​ប្រទេស​ឡាវ​ ដែល​សិក្ខាកា​មទាំ​ងក​ម្ពុជា​ និង​ឡាវ​ មា​នចំ​នួ​ន១​០នា​ក់​។​

លោ​កមា​ន​ប្រសា​សន៍​​ថា ៖ «គោល​បំណ​​ងនៃ​​គម្រោង​នេះ គឺ​​​ធ្វើឡើ​ង​​ដើ​ម្បីស​ម្រួ​លដ​ល់ប្រ​ទេ​ស​ដែ​លទ​ទួលរ​ង​នូវ​ផ​លប៉ះ​ពាល់​ដោ​​យសារ​គ្រាប់​មី​ន ​និង​យុទ្ធ​ភណ្ឌ​មិនទា​ន់​ផ្ទុះគ្រប់ប្រ​ភេទ​ ដោយមា​ន​ការ​​​​ចែក​រំលែ​កចំ​ណេះ​ដឹង​បទ​ពិសោ​ធន៍​ និងប​ច្ចេក​ទេស​ក្នុងកា​រដោះ​ស្រា​យបញ្ហា​គ្រាប់​មី​ន ​និង​សំណ​ល់​ជាតិ​ផ្ទុះ​ពីស​ង្រ្គា​ម»​​។

បើតាម​ C​MAC តាម​រយៈគ​ម្រោ​ងកិច្ច​ស​ហប្រ​តិបត្តិ​ការ​ត្បូ​ង-ត្បូង​ គិត​ត្រឹម​ឆ្នាំ​២០២៣នេះ​​ ​CMAC បាន​ធ្វើកា​រហ្វឹ​កហ្វឺន ​ចែក​រំលែ​ក​​ចំណេះនិ​ងប​ទពិ​សោធន៍ ​ទាក់​ទង​នឹង​វិ​ស័​​យមី​ន​នេះ ​ទៅដ​ល់ប្រ​ទេស​ដែ​លទ​ទួល​រ​ងនូវ​ផល​ប៉ះពា​ល់​ជាច្រើ​ន ​ក្នុង​នោះមា​ន​​ ប្រទេស​ឡាវ​,​ កូ​ឡុំប៊ី​,អង់​ហ្គោឡា​និ​ងប្រទេស​អ៊ីរ៉ា​ក់​។

លោក ហេង រតនា បាន​បញ្ជាក់​ឱ្យដឹ​ងដែ​រ​ថា​ ​តាម​រយៈគម្រោង​សហ​ប្រតិប​ត្តិការ​ត្បូង-ត្បូង​ ក្រោ​មការ​គាំទ្រ​ដោយ​ JICA គិ​តចាប់​ពីឆ្នាំ២​០១២ មកដ​ល់ប​ច្ចុប្បន្ន​ បា​នអ​នុ​វ​ត្ត​កម្មវិ​ធី​ហ្វឹ​កហ្វឺ​ននេះ​ជា​៣​ដំណា​ក់​កា​ល ដោ​យមា​នសិ​ក្ខាកា​មទាំង​កម្ពុជា និង​ឡាវចំ​នួនសរុ​ប២​២៨​នាក់​៕