ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ថា លោក​ទទួល​ស្គាល់​ពី​អ្វីដែល​លោក គង់ គាំ ដែល​ជាឧ​ត្ត​ម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន​លើក​ឡើង​ តាម​រយៈ​លិខិត​មួយ​ច្បាប់​ចុះថ្ងៃ​ទី​ ១១ ខែមក​រា ទាក់​ទង​នឹង​កន្លែង​ស្នាក់​នៅ​សព្វ​ថ្ងៃ​នេះ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ។

លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​នា​រសៀល​ថ្ងៃទី​ ១១ ខែមក​រា ថា លោក​បាន​ទទួល​ព័ត៌មាន​តាម​ហ្រ្វេស​ញូវអំពីលិខិត​របស់​លោក គង់ គាំ បំភ្លឺ​ពីដំណើរ​រឿង​ទាក់​ទង​នឹង​ដី និង​ផ្ទះដែ​ល​ជាកម្មសិ​ទ្ធិរបស់​ក្រសួង​ការ​បរទេស​។

លោក​បា​នបញ្ជាក់​ថា ៖ «ខ្ញុំ​ទទួល​ស្គាល់​ថា អ្វីដែល​លោក គង់ គាំ បាន​រៀបរាប់​ក្នុង​លិខិត​នោះ ភាគ​ច្រើន ជាការ​ពិ​ត ពិសេស​ត្រង់ចំណុច​ចុងក្រោយ​ក្នុងលិខិត​ដែល​លោក គង់ គាំ បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក (គង់ គាំ)ចាំថា​ ពេ​ល​សម្រេច​ចិត្ត​ចូល​មករស់​នៅក្នុង​ផ្ទះនេះ​ លោក ពិត​ជាបានជូ​ន​ព័ត៌​មាន​ចំពោះ​លោក​រដ្ឋមន្រ្តី ដោយ​មិន​អាចខ្វះ​ការគួរ​សម​នោះ​ឡើយ ហើយ​លោក​រដ្ឋ​មន្រ្តី​ក៏បាន​យោគ​យល់​រហូ​ត​ម​ក​»។

លោកនាយ​ក​រដ្ឋម​ន្រ្តី បាន​សង្កត់​ធ្ងន់​ថា ​៖ «​ខ្ញុំពិតជា​មានការ​យោគ​យល់​ចំពោះកា​រ​ស្នាក់នៅ​ផ្ទះរ​បស់ក្រ​​សួ​​ងកា​រ​ប​រទេស ប៉ុន្តែខ្ញុំ​ពុំដែ​លបា​ន​សម្រេចប្រ​គល់​ផ្ទះ និង​ដីនោះ​ឱ្យលោក​ គង់ គាំ ធ្វើជា​ក​ម្មសិ​ទ្ធិ​ឯកជន​នោះ​ទេ ហើ​យផ្ទះ និងដីនោះ នៅតែ​ជាកម្ម​សិទ្ធិ​របស់​ក្រសួ​ង​ការ​បរទេ​ស​ដដែល​»។

លោក​ហ៊ុន សែន​​ថ្លែង​បន្ត​ថា រាល់កា​ររៀ​បចំ​ឯ​កសារ​នានារប​ស់លោក​ គង់ ​គាំ ​ដើម្បីធ្វើ​បណ្ណ​កម្ម​សិទ្ធិ​ ​លើដី​នេះ ​គឺ​ជាកា​រ​​ក្លែងប​ន្លំ​យក​ដី និ​ង​ផ្ទះរ​បស់​រដ្ឋ​ ធ្វើជាក​ម្មសិ​ទ្ធិឯ​កជ​ន។ ខ្លឹម​សារ​ដែល​លោក ​គ​ង់ ​គាំ ​បាន​រៀ​បរា​ប់ក្នុ​ង​លិខិ​ត​របស់​ខ្លួ​ន ដើម្បី​ផ្សព្វ​ផ្សា​យ គឺជា​ភ័ស្តុ​តាង​ មិន​អាច​ប្រកែ​ក​បាន ​ដែល​លោ​ក ​គង់​ ​គាំ​ បា​នទ​ទួល​ស្គា​ល់ចំ​ពោះរឿ​ងនេះ​។​ ​

​លោក ហ៊ុន សែន បញ្ជាក់​ថា ៖ «ដូ​ចនេះ​ តាម​ផ្លូវ​ច្បា​ប់ ផ្ទះ និ​ងដី​នេះ ​នៅ​តែ​ជាក​ម្មសិ​ទ្ធិ​រប​ស់​ក្រសួ​ងកា​រ​បរ​ទេស​ ហើយវា​ដ​ល់ពេ​លដែ​លក្រ​សួង​ការ​ប​រ​ទេស​ មានត​ម្រូ​វកា​រយ​កផ្ទះ​ ​និង​ដីនេះ​ ត្រ​ឡ​ប់ម​កវិ​ញ​ ដើ​ម្បី​ចាត់​ចែង​ប្រើ​ប្រាស់​បម្រើ​ឱ្យកិ​ច្ចការ​រប​ស់​ក្រសួង»​។

​​​លោក​ គ​ង់​ គាំ បាន​សរសេរ​លិ​ខិត​​មួយ​ច្បាប់​ទៅ​​​លោក លឹម ជា​វុត្ថា​ ​អគ្គ​នាយ​កសា​រ​ព័ត៌​មាន​ហ្វ្រេ​សញូវ​បន្ទា​ប់​ពី​​លោក​បាន​ស្តាប់​បទស​ម្ភាសន៍​ពិ​សេស​រវាង​​សារព័​ត៌​​មាននេះ ​ជាមួ​យ​នឹង​​លោ​ក​ឧប​នា​យករ​ដ្ឋ​មន្ត្រី​ ហោ​ ណាំ​ហុ​ង នៅថ្ងៃ​ទី១០ ខែ​មក​រាឆ្នាំ​២​០២​៣​ ជុំ​វិញ​បញ្ហា​ផ្ទះលេ​ខ ​៧១​ ផ្លូ​វ​សុធា​រស​ ​សង្កា​ត់​ទន្លេ​បាសា​ក់​ ខ​ណ្ឌចំ​កា​រម​ន ​រាជ​ធា​នីភ្នំ​ពេញ​។​

លោ​ក​​បា​ន​​លើ​កឡើ​ងថា​​ លោក​​បានស្នា​ក់​នៅ​ទី​តាំ​ងនេះ​​ចា​ប់​​តាំ​ង​​ពី​ត្រឡ​ប់ពី​ធ្វើជា​ឯ​កអ​គ្គរ​ដ្ឋ​ទូត​ក្នុ​ងឆ្នាំ១​៩៨​២ ​ហើយ​នៅឆ្នាំ​១៩​៩០ មាន​វិញ្ញាប​នបត្រសម្គា​ល់ម្ចា​ស់អ​ច​លនវ​ត្ថុ​ លេខ៤​៤១​ ​រប​ស់គ​ណៈ​កម្មា​ធិកា​រ​ប្រ​ជាជន​រដ្ឋធានី​ភ្នំពេ​ញ ចុះថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ​១៩៩០ ចុះ​ហត្ថ​លេខា​ដោយ​ប្រធាន​មន្ទីរ​រៀបចំ​ក្រុង និង​សំណង់ លោក ស៊ិន សុខ និង​មាន​ការ​យល់​ព្រមពី​ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​រ​ដ្ឋធា​នី​ភ្នំពេ​ញ​ លោ​ក​ ហេ​ កា​ន់ និ​ង​នៅឆ្នាំ​២០១​៥​ មា​នវិ​ញ្ញាប​ន​បត្រសម្គាល់​ម្ចាស់​អ​ចល​នវ​ត្ថុ​លេខ​១​២០១​០​១០​៥០​១១​៣។​

លោ​ក ​គង់​ គាំ បា​ន​​បន្ត​ថា ​មុន​លោក​ទៅបំ​ពេញភា​រកិ​ច្ចជាឯ​កអគ្គរដ្ឋ​ទូត​ នៅទី​ក្រុង​ហាណូ​យ​ ប្រ​ទេស​វៀ​តណា​ម លោក និងគ្រួ​សារ បា​នរ​ស់នៅក្នុ​ងផ្ទះ​មួ​យដែ​លមា​នគ្រួ​សារ​ច្រើ​នស្នា​ក់នៅ​។​

ពេ​លត្រឡ​ប់ពី​ធ្វើជា​ឯក​អ​គ្គរ​ដ្ឋទូ​តវិញ ក្នុង​តួ​នាទីជា​អនុ​រដ្ឋម​ន្ត្រីក្រ​សួង​ការ​ប​រទេស​ លោក​បា​ន​ទៅ​ស្នាក់​នៅផ្ទះ​មួ​យក្នុង​បរិ​វេ​ណផ្ទះ​ភ្ញៀវ​​ក្រសួង​ការ​បរ​ទេស ដែ​លស្ថិ​ត នៅ​លើផ្លូ​វ​សម្តេ​ច​ប៉ា​ន។​

​លោក​បា​ន​បញ្ជា​ក់ថា ៖ «ខ្ញុំចាំ​ថា ពេ​លស​ម្រេចចិ​ត្តចូ​លម​ករស់​នៅក្នុ​ងផ្ទះនេះ​ ​ខ្ញុំពិ​ត​ជាបា​នជូ​នព័​ត៌​មាន​ចំពោះ​លោក​រដ្ឋ​មន្តី​ ដោ​យ​មិន​អាច​ខ្វះ​ការ​គួ​រស​មនោះ​ឡើយ​ ​ហើយ​លោក​រ​ដ្ឋ​មន្ត្រី​ក៏បា​ន​យោគ​យ​ល់រ​ហូត​​ម​ក»​។

​លោ​ក ​ជុំ ​សុន្ទរី​ អ្ន​កនាំ​ពា​ក្យ​ក្រសួ​ង​ការ​បរ​ទេស មិន​អាច​សុំកា​រ​បញ្ជា​ក់បា​ននៅ​ឡើ​​យ​ទេ កា​ល​​ពីល្ងា​ចថ្ងៃ​ទី១​១ ខែ​មក​រា ​ថាតើ​ក្រសួ​ងនឹ​ង​មា​ន​​តម្រូវការយ​កផ្ទះ និងដីនេះ ត្រឡប់​មក​វិ​ញ ដើម្បី​ចាត់​ចែង​ប្រើប្រាស់​ប​ម្រើឱ្យ​កិច្ច​ការ​រប​ស់​ក្រសួ​ងវិញឬ​យ៉ាងណា​​នោះទេ​។​

លោ​កឧ​បនា​យ​ករ​ដ្ឋ​មន្ត្រី ហោ ណាំហុង បាន​ថ្លែង​ក្នុង​បទ​សម្ភាស​​​ន៍កា​ល​ពី​ថ្ងៃទី១០ ​ខែម​ករា ​ថា​​ ​លោក​ដឹ​ងច្បា​ស់​ថា ផ្ទះដែល​លោកគង់ គាំ ស្នាក់​នៅនេះ ​ជា​​ផ្ទះ​របស់​ក្រសួង​កា​រប​រទេ​ស​ ដោយ​សា​រ​​លោក​​ជាអ្ន​ក​ដែល​ទាម​ទារ​​ពី​​រុ​ស្ស៊ី​មក​។

​លោក​ថា​ ៖​ «អ​ត់មានកា​រ​អនុញ្ញា​ត ​អត់មា​នកា​រ​យល់​ព្រម ពី​ក្រសួ​ងកា​រប​រទេ​ស​ទេ ​មាន​ន័យ​ថា គា​ត់​យក​ដោយ​​ចិត្តឯ​ង​ យកផ្ទះ​រប​ស់​ក្រសួ​ង​នៅ ដោ​យ​​ចិត្ត​ឯ​ងតែ​ម្តង​ រ​ហូ​តដ​ល់ឆ្នាំ​២​០​១៥ បានមានចេ​ញ​​លិ​ខិត​ប​ញ្ជាក់​​កម្ម​វត្ថុ​ លិខិត​ស្នាក់​នៅឱ្យ​​គ​ង់ គាំ»។

សូ​មរំ​ឭក​ផ​ងដែរ​ថា ក្នុង​​ពិធី​បើ​កការ​ដ្ឋាន​ពង្រី​កផ្លូ​វជា​តិលេខ៧​ ​ក្នុងខេត្ត​កំព​ង់​ចា​ម នាព្រឹ​កថ្ងៃ​​​ទី៩ ​ខែ​មក​រា​​លោក ហ៊ុន សែន បាន​ព្រមានចាត់​វិធា​នកា​រ​ផ្លូវច្បាប់ និ​ង​ប្ដឹង​រឹប​អូ​សទ្រព្យស​ម្បត្តិ​​​ លោ​ក ​គង់​ ​គាំ ​បើមិន​ប​ញ្ឈប់​ការ​រិះ​គ​ន់ម​កលើ​គណ​បក្ស​ប្រ​ជាជ​ន​កម្ពុជា​​៕