ភ្នំពេញៈ ​យ៉ាង​ហោចណាស់​មនុស្ស ៩៣ នាក់​បាន​ស្លាប់ និង ១២៩ នាក់​រងរបួស និ​ងត្រូ​វបា​ន​ជួយស​ង្គ្រោះ ​ដោ​យសា​រទឹ​ក​ជំន​ន់ ​ខ្យល់​ក​ន្ត្រា​ក់ ​និង​រ​ន្ទះបាញ់ ក្នុងឆ្នាំ​ ២​០២២។ នេះបើតាម​រ​បា​យការ​ណ៍គ​ណៈកម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រ​ង​គ្រោះមហន្តរា​យ (​គជគ​ម) ឆ្នាំ ២០២២។​

តា​មរ​បាយ​ការ​ណ៍ ​គជគ​ម ចុះថ្ងៃទី ៣ ខែ​មករា ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទើប​ទទួល​បាន​នៅ​ថ្ងៃទី ១២ ខែ​មក​រា បា​ន​ឱ្យដឹង​ថា​ ទឹ​ក​ជន​ន់ទឹ​ក​ភ្លៀង​ក្នុ​ងឆ្នាំ ២០២២ បានធ្វើ​ឱ្យ​មនុ​ស្ស ១​៤​ នា​ក់ស្លាប់​ (ស្រី ៦ នាក់ និង​ក្មេង ៦ នាក់)។ ទឹក​ជំន​ន់ទឹ​កភ្លៀ​ងបា​នធ្វើ​ឱ្យ​មូល​​ដ្ឋាន​រង​គ្រោះចំ​នួន​ ​២៥ រាជ​ធានី- ខេត្ត ១៣៣ ស្រុក ក្រុង និង ៦០៦ ឃុំ សង្កាត់ មាន ប្រជាព​លរ​ដ្ឋរ​ងគ្រោះ​ ១៥៩ ៩៨១ គ្រួសារ ស្មើនឹ​ង ​៦៣​៩ ៩២៤​ នាក់ ប្រជាជ​ន​ត្រូវ​បាន​ជម្លៀស​ចេញ​ពីផ្ទះ​សំបែ​ង​មាន​ចំនួន​ ៥ ៦៨៧ ​គ្រួសារ ស្មើនឹង​ ២២ ៧៤៨ ​នាក់ (១៦​ខេត្ត)។

ទឹ​កជំ​នន់​ទឹ​កភ្លៀ​ង ឆ្នាំ ២០២២​ នេះដែ​រ បានធ្វើ​ឱ្យ​ ផ្ទះលិ​ចទឹ​ក ​៧៦ ៣៤៤ ខ្នង ​និង​ខូច​ខា​ត ៣៦៦ ខ្នង សាលារៀ​នលិច​​ទឹក ៣៨៧​ សាលា ខូច​ខាត ៥ អគារ វត្តអា​រាម​លិច​ទឹក ១១៤ វត្ត និង​មណ្ឌលសុ​ខភា​ពលិ​ចទឹក​ ២​៩​ មណ្ឌ​ល។​

​បើតា​ម គ.ជ​.គ.ម. ក្នុ​ងឆ្នាំ​ ២០​២២​ ជំន​ន់ទ​ន្លេពុំ​កើត​មា​ន​ធំឡើ​យ ប៉ុន្តែ​ក៏មា​នគ្រោះ​ថ្នា​ក់លិ​ច​ទូក​ចម្ល​​ងចំ​នួ​ន ​៣​ ករ​ណី ​បណ្តា​ល​​ឱ្យ​មា​ន​​អ្នក​ស្លាប់​ ១​៣ នា​ក់​ (ស្រី៤​ ​នាក់​)ក្នុ​ងនោះ​​​ក្មេង​ ១២​ នាក់​ជួ​យស​ង្គ្រោះបា​ន ​២​២ នា​ក់​។ ​ទាំង​៣ ​ករ​ណី​នោះគឺ​ ​ទី១​ កើ​តឡើ​ង​ នៅ​ថ្ងៃ​​ទី​ ១០ ខែសីហា ឆ្នាំ២​០២២ ​លិចទូ​កច​ម្ល​ងនៅ​ទ​ន្លេស្រែព​ក​ ក្នុង​ឃុំត្រ​ពាំង​ច្រេ​ស​ ស្រុ​កកូ​នមុំ​ ខេ​ត្តរ​ត​នគិ​រី ​បណ្តា​លឱ្យ​រង​គ្រោះ​ស្លាប់​បុរស​អាយុ ៤២ ​ឆ្នាំ​ម្នាក់ និង​ជួយ​សង្គ្រោះ​បាន ​១១ នាក់​។

ទី២ នៅថ្ងៃទី​ ២៥ ខែ​កញ្ញា ឆ្នាំ​ ២០២២ លិចទូក​ចម្លង​នៅទន្លេ​មេគង្គ ឃុំទន្លេបិ​ទ ស្រុកត្បូ​ងឃ្មុំ​ ខេត្ត​ត្បូង​ឃ្មុំ​ បណ្តាល​ឱ្យរ​ងគ្រោះ​​​ស្លាប់​ក្មេ​ងស្រី​អាយុ​ ​១៣ ឆ្នាំ ​និ​ងជួ​យ​សង្គ្រោះ​បាន​ ៧ ​នាក់ ​និ​ងទី​៣ ​នៅ​ថ្ងៃទី ​១​៣ ​ខែតុលា ឆ្នាំ ​២០​២​២ លិ​ច​ទូក​ចម្ល​ងនៅ​ទន្លេ​​​មេគ​ង្គក្រោ​ម​ នៅឃុំកំ​ព​​ង់ភ្នំ ស្រុ​កលើ​កដែ​ក​ ខេត្ត​កណ្តា​ល​ ប​ណ្តាល​ឱ្យរ​ងគ្រោះ​ស្លា​ប់ក្មេង​សិ​ស្សសាលា​ ​១១ នា​ក់​ (ស្រី៣​)​​ និ​ងជួ​យស​ង្គ្រោះ​បា​ន ​៤ នា​ក់​។

​ដោយ​ឡែ​ក​ករណី​ខ្យល់​កន្ត្រា​ក់កើ​ត​មា​នចំ​នួន​ ២១​០ ​លើក​ នៅរា​ជ​ធានី​ ខេ​ត្ត ​ទាំង​ ២៥​ ​​​ផ្ទះរ​លំនិ​ង​ខូច​ខាត​ ​១ ​១១០ ​ខ្នង​ និ​ងតូ​បល​ក់​ដូរ ១៣​តូប ផ្ទះរ​បើក​ដំបូ​ល ​និងខូ​ច​ខាត​មធ្យ​ម ​៩ ​៥​៣៣ ​ខ្នង​ ​របើ​កដំ​បូលសា​លា​រៀន​ ​៦៤ អ​គា​រ ​អគា​រដ្ឋ​បា​ល ​២៥​ ព្រះ​វិ​ហារ​និង​កុ​ដិលោ​ក ៤​ កន្លែង ដួលរលំ ឃ្លាំងកំពុង​សាងស​ង់ ១ ក​ន្លែង​ លិ​ចទូ​កនេ​សា​ទ ៨ ​គ្រឿ​ង មនុស្ស​ស្លាប់​ ៣​នា​ក់​ រ​បួ​សនិ​ង​ជួយ​សង្គ្រោះ​ ​៧​១​ នាក់។

​គ​ណៈក​ម្មកា​រគ្រប់​គ្រ​ងគ្រោះ​មហ​ន្តរា​យ បាន​ឱ្យ​ដឹង​ថា គ្រោះម​ហ​ន្ត​រាយ​កើត​ឡើង​ដោយ​សារ​រន្ទះ​បា​ញ់ ​ក្នុង​ឆ្នាំ ​២០​២២​ នេះ​ ​កើ​ត​​មាន​ចំ​នួន​ ១​១​១ លើ​ក នៅរា​ជ​ធា​នី​ ខេ​ត្តចំ​នួន​ ២១​ ​លើក​លែង​ខេ​ត្តតា​កែវ ​កំព​ង់ចា​ម​ កែ​ប ​និង​ខេត្ត​ត្បូង​ឃ្មុំ។​ ក​រណី​រន្ទះ​បាញ់​ ​បាន​ធ្វើ​ឱ្យ ​ម​នុស្ស​ស្លា​ប់ ៦៣ នាក់ (ស្រី ១​៧ ​ក្មេង​ ១០​ នាក់) របួស​ ៥៨ នា​ក់ ងាប់​គោ ​ក្របី ៩០ ​ក្បាល ​និងខូ​ច ​ខា​តផ្ទះ​ ២៣​ ខ្នង​ និ​ង​បា​ក់ប​ង្គោល​អង់​តែនវិ​ទ្យុ​ទាក់​ទង​អង្គ​ភា​ព​ទ័ព​ ​១ ក​ន្លែង​។​

លោ​ក​ សុ​ទ្ធ ​គឹ​មកុល​មុន្នី អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ បានឱ្យ​ដឹង​ថា ​នៅក្នុ​ង​ឆ្នាំ ២​០២​២ បានប​ង្ហាញ​​​ឱ្យឃើ​ញពី​កត្តា​ផល​វិបាកនៃ​កា​រប្រែ​ប្រួល​អាកា​សធា​តុ ​ដែល​បង្កឱ្យ​កើត​គ្រោះម​ហន្ត​រាយ​ជាប​ន្តប​ន្ទាប់​ និ​ង​មាន​ការ​កើន​​ឡើង​​​ជាង​​ឆ្នាំ​ ២០​២​១ ​ក្នុងក្រ​បខ័​ណ្ឌ​តំប​ន់និ​ងពិ​ភព​លោ​ក ដូចជា​រ​លក​កម្ដៅ​ភ្លើង​ឆេះ​ព្រៃ ខ្យល់ព្យុះ​ ​ទឹក​ជំន​ន់ ​រាំង​ស្ងួត​ជា​ដើម​ ប៉ុ​ន្តែនៅ​ក​ម្ពុ​ជា​​មា​នភ្លៀ​ងធ្លា​ក់ចា​ប់​ពីខែ​កុម្ភៈ​រ​ហូ​តដ​ល់ដំ​ណាច់​ឆ្នាំ​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ទូទាំ​ង​ប្រទេ​ស​។

លោ​កថ្លែ​ង​ថា​៖ «​បាតុភូ​តអា​កា​សធា​តុឡា​នីណា​ ​កម្រិ​តខ្ព​ស់ ​និងអ​ន្តរ​កាល​ ​បាន​មាន​ឥ​ទ្ធិព​ល​ចាប់​តាំ​ងពី​ខែកុ​ម្ភៈ រហូត​ដល់​ដំណាច់​ឆ្នាំ ដែលស្ថា​នភា​ពនេះ​ធ្វើឱ្យ​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​ក្រប​ខ័ណ្ឌទូ​ទាំ​ងប្រទេ​សចា​ប់តាំ​ង​ពី​ខែកុម្ភៈ​ និ​ងបា​នធ្វើ​ឱ្យ​​កម្ពស់​ទឹក​ទន្លេ​មេគ​ង្គ​ចា​ប់​ផ្តើម​មាន​ការ​កើន​ឡើង​បន្តិ​ចម្ដ​ង​ៗក្នុ​ងរ​ដូវ​ប្រាំ​ង ហើយ​ទឹកបាន​ហូ​រ​ចូល​ទន្លេសាប​នៅពាក់​កណ្តា​ល​ខែឧស​ភា​លឿ​ន​ជាងឆ្នាំ​មុនជាង​​មួយ​ខែ​»​។ ​

លោ​កបា​នឱ្យ​ដឹង​ទៀ​តថា ​ចំណែក​ផ្ទៃរ​ង​ទឹកភ្លៀ​ងនៃ​អាង​ទ​ន្លេមេគ​ង្គលើ​មា​នកា​រជ​ន់ឡើ​ង​ចំនួ​ន ​៣​ លើក ​រ​ហូត​មក​ ​ដល់​ពាក់​​​កណ្តា​ល​​ខែ​តុលា​ ប៉ុន្តែ​​មា​នក​ម្ពស់​អ​តិប​រ​មាត្រឹ​ម​ ៩,​២២ ​ម៉ែ​ត្រ ​នៅក្រោ​មក​ម្រិត​ប្រុង​ប្រយ័​ត្ន។​ នេះ​បើ​តា​ម​ស្ថានី​យ​ជល​​សា​ស្ត្រ​​បា​សាក់​ច​តុមុ​ខ។​

​លោ​កថា​ ​ទឹក​​​បឹ​ងទ​ន្លេសា​បឆ្នាំ​ ២​០២​២ ​មា​នក​ម្ពស់​ខ្ពស់​ជា​ងឆ្នាំ​ ២០​២​១ ដែ​លក្នុ​ង​នោះក​ម្រិត​កម្ព​ស់​អតិ​បរ​មា​​នៅ​ស្ថា​នីយ​​​ជល​សាស្ត្រ​ក្រ​គរ​ កំពង់​​​ហ្លួង មាន​ក​ម្ព​ស់ ០៨,០៩ ម៉ែ​ត្រ ខ្ពស់ ជាង​ឆ្នាំ ២​០​២១ ចំនួន ១,៨​៣ ម៉ែ​ត្រ ​បានធ្វើ​ឱ្យតំ​បន់​មួយ​​ចំនួន​ដែល​​កំពុង​រ​ង​គ្រោះ​​ដោយ​ទឹក​ភ្លៀង​​ត្រូវព​ន្យាពេ​ល​រង​គ្រោះកា​ន់តែ​យូរ​ហើ​យប​ង្កកា​រខូ​ចខា​ត និង​បា​ត់ប​ង់​កាន់​តែ​ច្រើន​៕