ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខា​ភិបាល បាន​​ប្រាប់​ឱ្យ​ដឹងថា ​ចំនួន​នៃអ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ ១៩​ មិន​ឃើញ​មាន​កំណើន​លឿនដូច​មុន​នោះ​ទេ ដែល​នេះ​ជាការបង្ហាញ​ថា ការចាក់វ៉ាក់​សាំង​កូវីដ​ ១៩ ដែល​ធ្វើការពេញ​​នៅក្នុង​សរីរាង្គ​របស់​បុគ្គល​នោះ​ បាន​​ជួយ​ការពារ​ពី​ភាព​ឈឺ​ធ្ងន់ធ្ងរ​​ដែល​នាំ​ឱ្យ​មាន​ការចូល​សម្រាក​ពេទ្យ​ និង​ការពារពី​សេចក្តី​ស្លាប់​បាន​ជាច្រើន​។

នេះជា​ការ​លើក​ឡើង​របស់​លោក​ស្រី ឱ វណ្ណីឌីន អ្ន​ក​នាំពាក្យ​ក្រសួង​សុខា​ភិបាល និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ ចាក់វ៉ាក់​សាំង​កូវីដ​ ១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស (គ.វ.ក-១៩) កាល​ពី​ថ្ងៃទី ​១១ ខែ​មករា ឆ្នាំ​ ២០២៣។

លោក​ស្រី​បាន​ឱ្យដឹង​ថា ​ការ​វិវត្តនៃព​ពួក​វីរុសកូវី​ដ​ ១៩ អូមី​ក្រុង​នេះ មាន​ការ​បំប្លែង​ខ្លួន​ច្រើន ហើយ​ការ​បំប្លែង​ខ្លួន​រ​បស់​ពពួក​វីរុស​នេះ ដែល​តាម​ការ​លើក​ឡើង​​របស់​អ្នក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ថា រាល់​ពេល​ដែល​វីរុសកូវីដ​ ១៩​ ធ្វើ​ការ​បំប្លែង​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​​ពពួក​អូមីក្រុង​នេះ គឺវា​ធ្វើ​ឱ្យ​មាន​លទ្ធភាព​នៃការ​ចម្លង​ក្នុង​សរីរាង្គ​បុគ្គល​​លឿន​ មានល​ទ្ធភាព​ឆ្លង​លឿន​ខ្លាំង​។

លោកស្រី​ក៏បាន​បញ្ជាក់​ដែរថា​ ក៏ប៉ុន្តែការ​ដែល​ឆ្លងលឿន​នេះ ក៏មិ​ន​ទាន់​មាន​ទិន្នន័យ​ណា ដែល​មាន​ការ​សិក្សា​ឱ្យបានគ្រ​ប់គ្រាន់​ឬក៏​ព័ត៌មាន​ដែល​​ចេញ​ផ្សាយ​ណាមួយ​ដែល​​បង្ហាញ​ច្បាស់លា​ស់​ពី​ភាព​ធ្ងន់​ធ្ងរ​ឬក៏​មិនធ្ងន់​ធ្ងរ​នៅពេល​ដែល​បុគ្គល​ឆ្លងនូវ​វីរុសកូវីដ​ ១៩​អូមីក្រុង​បំប្លែង​ថ្មី​ XBB ឬ XBB.1.5 នេះ។

លោកស្រី ឱ វណ្ណឌីន មានប្រ​សាសន៍ថា៖ «ជាការ​ពិត គេ​មិន​សង្កេត​ឃើញ​មាន​កំណើន​លឿន​នៃកា​រ​ស្លាប់​របស់​អ្នកជំងឺ​ដែល​បានឆ្លង​វីរុសកូវី​ដ ១៩ ទេ ដែ​លនេះ​ត្រូវ​បាន​គេយល់​ថា ការចាក់​វ៉ាក់សាំ​ង​កូវី​ដ​ ១៩ នៅ​តែជា​មធ្យោបា​យ​ដ៏ល្អ​មួយ និង​នៅតែមាន​អត្ថប្រ​យោជន៍​ធំធេង​ណាស់ ក្នុង​ការ​ជួយ​ទៅដល់​សុខ​ភាព សរីរា​ង្គ​កា​យ​របស់​បុគ្គល​ ហើយ​ជាពិសេស​ការបន្ត​អនុវត្តវិធាន​ការ​ការ​ពារ​​ខ្លួន ៣ ការពារ និង​ ៣ កុំ»។

​​​ទោះ​បីជា​វីរុស​កូវី​ដ​ ១៩ មានការ​បំប្លែង​ទៅ​ជាប្រភេទ​ថ្មីៗ​ផ្សេងៗ​ទៀត​ក៏ដោយ​ ប៉ុន្តែ​ប្រសិនបើ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​បាន​ចាក់​វ៉ាក់​សាំង​កូវីដ​ ១៩​ បាន​គ្រប់​ទាំង​ដូសមូល​ដ្ឋាន និង​ដូស​ជំរុញ​ នោះសរីរាង្គ​របស់​បុគ្គល​នោះ​នឹង​រក្សាបាន​នូវ​ភាពរឹងមាំនៃ​​កង​ការពារ​របស់​បុគ្គល​នោះ ក៏ដូ​ច​ជារក្សាបាន​នូវ​ភាព​សុំា​សហ​គមន៍ផង​ដែរ ដើម្បី​ទប់​ស្កាត់​បាននូវ​ការរាត​ត្បាត​នៃ​ពពួក​វីរុស​កូវី​ដ១៩។ នេះបើតា​មកា​រ​បញ្ជាក់ពី​ លោក​ស្រី ឱ វណ្ណឌីន។

លោក​ស្រីមានប្រ​សាស​ន៍ថា​ ៖ «​ទោះបី​ជាវ៉ា​ក់​សាំ​ងណា​ក៏ដោ​យ​សែល​ស្ថិត​ក្នុង​បញ្ជី​ប្រើប្រាស់​របស់​អង្គការ​សុខភា​ព​ពិភព​លោក គឺវា​ផ្តល់នូវ​ប្រសិទ្ធភា​ព​សម្រាប់​កា​រពារ​អាយុជី​វិតរ​បស់​បង​ប្អូន​ ដែល​ប្រមុខ​រាជ​រដ្ឋាភិ​បាល សម្តេច​នា​យករដ្ឋ​មន្រ្តី ហ៊ុន សែន តែងតែ​គិត​គូរខ្ព​ស់​ណាស់​ដោយ​តម្កល់នូវ​សុខទុក្ខ និង​សុខ​ភាព​របស់​បង​ប្អូន​ប្រជាពល​រដ្ឋ​​យើង​ជាធំ និង​គិត​គូរទាន់​ពេល​វេលាជានិ​ច្ច​ដើម្បី​សុខភាព​របស់​ប្រជា​ពល​រដ្ឋ​»។

ទាក់ទង​នឹង​វ៉ាក់សាំ​ងកូ​វីដ​ ១៩ នេះ លោកស្រី​ ឱ វណ្ណឌីន បាន​ធ្វើកា​រ​បញ្ជា​ក់​រួច​ហើយ​ថា ​ការ​​ចាក់វ៉ាក់​​សាំង​​ច​ម្រុះ​​គឺ​​​ផ្ត​ល់ល​ទ្ធភា​ព​​ក្នុង​ការ​ប​ង្កើ​ត​​នូវ​ភា​ពសុំា​​ក្នុង​សរីរាង្គបុគ្គ​ល​ខ្ពស់​ជា​ងកា​រ​ប្រើប្រា​ស់វ៉ា​ក់សាំ​ង​ប្រ​ភេទ​តែមួ​យ​។​​

ដោ​​យឡែក នៅថ្ងៃទី​ ១២ ខែមករា លោកស្រី​ ឱ វណ្ណ​ឌីន បាន​ចុះពិនិត្យ​ដំណើ​រ​ការ​ចាក់​វ៉ា​ក់សាំង​កូវី​ដ ​១៩ ​​នៅ​​ខេត្តព្រះ​សីហនុ ដោយ​លោក​ស្រី​បាន​ធ្វើកា​រ​ក្រើ​ន​​រំឭកដ​ល់​ប្រជា​ពល​រដ្ឋសា​ជា​ថ្មីដោយ​មិន​ត្រូវ​​ភ្លេច​ខ្លួន ឬព​ន្យារ​ពេល​យូរ​ក្នុង​កា​រ​ទៅចា​ក់វ៉ា​ក់​សាំង​​កូវី​ដ​១៩ ដូ​សជំ​​រុញ​ ដែ​លម​កដ​ល់ពេ​លនេះ​ មា​ន​ការ​​ចាក់​ដ​ល់ដូ​ស​ទី៦​ ផង​ដែរ​។

​លោក​ស្រី​​បាន​​លើកឡើង​ថា​ ការ​ពន្យា​រពេល​យូរ​ពេក​អាច​នឹង​ធ្វើឲ្យ​កង​ការ​ពា​រនៅក្នុ​ង​ខ្លួនរ​ប​ស់បុ​គ្គល​ម្នាក់​ៗ​ ​មាន​កា​រថ​យចុះ​ ហើយ​ងាយ​ប្រឈ​មជា​មួយ​នឹ​ងកា​រវា​យលុ​កនៃ​ជំងឺ​កូ​វីដ ​១​៩ ​ដែល​វា​ជាហា​និភ័​យ​ខ្ពស់​ណាស់​ស​ម្រាប់​បុគ្គ​ល​នៅក្នុ​ង​​ការ​ទ​ទួល​យក​នូវ​ពពួក​វីរុ​សបំ​ប្លែ​ងថ្មី​ប្រ​ភេទ XBB ឬ XBB.1.5 ដែ​លវា​មាន​​ការ​ឆ្លង​លឿន​។

​លោក​ស្រីបា​ន​សង្ក​ត់ធ្ង​ន់ថា​ ​៖ «ពពួក​វីរុ​សនេះ​មាន​ការ​ឆ្ល​ងលឿ​ន ​ដូ​ចនេះ​បើកា​ល​ណាមា​​នកា​រឆ្ល​ងពី​ម្នា​ក់ទៅ​ម្នា​ក់នេះ​ ​វានឹ​ង​ផ្ត​ល់នូ​វល​ទ្ធ​ភាព​ ផ្ត​ល់នូ​វ​​លំហមួ​យទៀ​តនៃ​ការ​ផ្ទុះចេញ​សាជាថ្មីនូវ​ការចម្លង​នៃវី​រុ​ស​កូ​វីដ​បំ​ប្លែ​ងថ្មី​នេះនៅ​​ក្នុង​សហគមន៍​របស់​យើង។ យើង​មិនច​ង់ឃើញ​ស្ថានភាពនេះ​កើតមាន​នោះទេ​»។​

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខា​ភិបាល គិត​ត្រឹម​ថ្ងៃទី​ ១១ ខែមករា ឆ្នាំ ២០២៣ អត្រាចាក់​វ៉ាក់សាំ​ងកូវី​ដ​១៩​ធៀប​នឹង​ប្រជាព​លរដ្ឋ​ ១៦​ លាន​នាក់ មានចំ​នួន ៩៥,២៩% ហើយ​ក្នុង​នោះអ​ត្រានៃ​ការ​ចាក់​ដូស​ជំរុ​ញទី​​៣ មាន​ចំនួន ជាង​ ១០​ លាន​នាក់ ដូសទី​៤ មាន​ចំនួន ជាង ​៤ លាន​នាក់ ដូស​ទី៥ មាន​ចំនួន ជាង ​១​ លាន​នាក់ និង​អត្រា​នៃការចា​ក់ដូសទី​​៦ មាន​ចំនួន ជាង ​១៦ ០០០ នាក់៕