ភ្នំពេញៈ ​ក្រសួង​សុខា​ភិបាល​កម្ពុជា​​ប្រកាស​រក​ឃើញ​អ្នកឆ្ល​ងជំងឺ​កូវី​ដ ១៩ ​ចំនួន ​៣ នាក់​បន្ថែម​ទៀត ខណៈ​អ្នកទើបជា​សះ​ស្បើយ​ថ្មី​មាន ២​ នាក់ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិ​បាល​នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣​ បាន​ឱ្យដឹង​ថា ក្រសួង​រកឃើញ​អ្នក​មាន​ជំងឺ​កូវីដ​ ១៩ ចំនួន​ ៣ នាក់​បន្ថែម​ទៀត សុទ្ធ​តែ​ប្រភេទ​អូមី​ក្រុង​ទាំង​អស់។​​ ទាំង ៣ នាក់​នោះ មាន ​២ នាក់​ ត្រូវ​បាន​រក​ឃើញ​មាន​កូវីដ​ ១៩ ​ក្នុង​ករណី​ស្នើ​សុំវិញ្ញា​បន​បត្រ​ចេញ​ទៅ​ក្រៅប្រ​ទេស។​ ​ក្រសួង​បញ្ជាក់​ថា របាយ​ការណ៍​ថ្ងៃនេះ ​មាន​អ្នក​ជាសះ​ស្បើយថ្មី ២ នាក់ និង​គ្មាន​អ្នក​ស្លាប់​ឡើយ​។

​​បើតាម​ក្រសួង​សុខាភិបា​ល​ គិត​ត្រឹ​ម​ថ្ងៃទី ​១៨ ខែ មករា​នេះ ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​ ១៩​ សរុប​កើន​ដល់​ចំនួន ១៣៨ ៦៦៨ នាក់ ចំណែក​ករណី​ជា​សះស្បើ​យ​សរុប ១៣៥ ៦០០ នាក់ និងករណី​ស្លាប់​សរុប​ ៣ ០៥៦ ​នាក់។ រីឯ​ករណី​នាំចូល​ពី​ក្រៅប្រ​ទេស​សរុប​មាន​ចំនួន ២១ ២៤១ នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​កើន​ដល់ ១៦ ៨៤៣ ​នាក់​៕