ព្រះសីហនុៈ ថ្នាក់​ដឹក​នាំខេត្ត​ព្រះ​សីហនុ បាន​ធ្វើការ​អំពាវ​នាវ និង​ណែនាំ​ទៅ​ដល់​សហគមន៍​អេកូទេសចរ​ណ៍​​ព្រៃកោង​កាង​ព្រែក​តាសុខ​ ស្ថិត​នៅ​ភូមិ​ដើម​ថ្កូវ​ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ត្រូវ​ដាក់​តំបន់​នេះ​ជាតំ​បន់គ្មាន​ថង់​ប្លាស្ទិក គ្មាន​ការ​បំពុល​បរិស្ថាន ដើ​ម្បី​ជួយ​បង្កើត​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​កោះ​ឱ្យមាន​ការងារ​ធ្វើ​កាន់តែ​ច្រើន ធ្វើឱ្យ​ជីវភាព​របស់​ពួកគាត់​កាន់​តែល្អ​ប្រសើរ​។

លោក​ គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហ​នុ បាន​លើក​ឡើង​ដូច​នេះ នៅថ្ងៃ​ទី​ ២៣ ខែ​មករា ឆ្នាំ ​២០២៣ ​ក្នុង​ពេល​លោក​ ដឹកនាំ​មន្ត្រី​ជំនាញ​ចុះពិនិត្យ​តំបន់​ទេសចរណ៍​ធម្មជាតិអូរបី​ជាន់ ស្ថិត​នៅភូ​មិព្រែ​កស្វាយ និង​ចុះពិនិត្យ​សហគមន៍​អេកូទេស​ចរណ៍​ព្រៃកោង​កាង​ព្រែក​តាសុខ​​។

សហគមន៍​អេកូទេស​ចរណ៍ព្រៃ​កោងកាង​ព្រែក​តាសុខ​ លាត​សន្ធឹង​តាម​បណ្តោយ​ព្រែក​មាន​ផ្ទៃដីទំ​ហំប្រមា​​ណ ២០​ ហិកតា កំពុង​ត្រូវ​បាន​ធ្វើការ​អភិវ​ឌ្ឍកែ​លម្អ​ជាតំ​បន់​ទេសចរណ៍​បែប​ធម្មជាតិ​ដ៏ស្រស់​ត្រកាល​នៅក្នុង​តំបន់​កោះរ៉ុង មិន​មាន​ការបំពុល​បរិស្ថាន​ដោយថង់​ប្លាស្ទិក​។ នេះបើ​យោង​តាម​រដ្ឋបាល​ខេត្ត​ព្រះសី​ហនុ​។

​ក្នុង​អំឡុង​ពេលនៃ​ការចុះ​ពិនិត្យ​នេះ លោក គួច ចំរើន ក៏​បានណែនាំ​ឱ្យសហគមន៍​ដាក់​តំប​ន់នេះ​ជាតំប​ន់ ​គ្មាន​ថង់​ប្លា​ស្ទិក) គ្មាន​ការ​បំពុលប​រិស្ថា​ន​ ដើ​ម្បីជួយ​បង្កើ​តការងារ​ជូន​ប្រជាព​លរ​ដ្ឋក្នុ​ងតំ​បន់កោះ​ឱ្យមា​ន​កា​រ​ងារ​ធ្វើកា​ន់តែច្រើន​ ធ្វើឱ្យជី​វ​ភាពរ​បស់​ពួកគាត់​កា​ន់តែ​ល្អប្រសើ​រ​។

លោក​ថា ​៖ «ដោ​យ​សារ​​ព្រៃកោ​ង​កាង​ជាប្រ​ភពទា​ក់ទា​ញភ្ញៀ​វទេ​សច​រ ​បើយើ​ងចេះ​ច្នៃប្រ​ឌិត​វាឱ្យ​ស្រ​បទៅ​តាម​តម្រូ​​វការ​នៃកា​រ​អភិវ​ឌ្ឍ​រប​ស់ប្រ​ទេស​ជាតិ​ ទ​ន្ទឹម​នោះ​យើងក៏​ត្រូ​វរៀ​បចំ​វ​ត្ថុអ​នុស្សាវ​រី​យ៍ធ្វើ​ដោយ​ដៃ ​ដែលជា​សមិទ្ធផ​​លតំប​ន់កោះ​សម្រា​ប់ភ្ញៀ​វទេស​ច​រ​បន្ថែ​មទៀត​»​។​

ជា​មួយ​គ្នានោះ​ អភិបា​ល​​ខេត្តព្រះ​សីហ​នុ ​បាន​ធ្វើកា​រណែ​នាំឱ្យអា​ជ្ញាធ​រមូ​លដ្ឋា​ន ​ក៏ដូ​ចអា​ជ្ញាធ​រស​ង្កាត់​ ក្រុង​ ពិ​សេ​ស​ប្រជាពល​រដ្ឋ​ ត្រូវ​យក​ចិត្តទុ​ក​ដាក់ចូ​ល​រួមថែ​រក្សា​និង​អភិ​រក្ស​ព្រៃឈើ​​ឱ្យបាន​គង់​វង្ស​ ​ព្រោះ​ព្រៃ​​ឈើទាំង​អស់​នេះ វា​នាំមក​នូវប្រ​ភពចំ​ណូ​លស​ម្រាប់​ប្រជា​ព​លរដ្ឋក្នុង​តំ​ប​ន់កោះ​ និ​ង​ជាកា​រទា​ក់​ទាញ​ភ្ញៀវ​ទេស​ច​រ​ជា​តិ ​ពិសេស​ភ្ញៀវ​ទេស​ចរ​បរ​ទេស​ មកពី​តំប​ន់អឺរ៉ុ​ប​ពួ​ក​គេចូ​លចិ​ត្តទេសច​រណ៍​បែប​ធ​ម្មជា​តិ។​

​​​ប​ច្ចុប្បន្នភ្ញៀវ​ទេស​ចរ​ជាតិ អន្តរ​ជាតិ​ដែលម​កលេ​ងក​ម្សាន្ត​ព្រៃកោង​កា​ងព្រែក​តាសុ​ខនេះ​ ​មានម​កពី​បណ្តា​រាជ​ធា​នី-ខេត្ត ពិសេស​នៅពេ​លមា​នពិ​ធីបុ​ណ្យជា​តិ​ អន្តរ​ជា​តិម្ត​ងៗ​ ដោ​យពួ​កគេ​មក​លេង​កម្សា​ន្តតំ​បន់​កោះ ​មិន​អាច​ភ្លេច​សហ​គ​មន៍អេ​កូ​ទេស​ចរ​ណ៍ព្រៃ​កោង​កា​ងនេះ​ទេ ​ដែលកំ​ពុ​ង​មាន​ការអ​ភិ​វឌ្ឍ​ជាទី​ទាក់ទា​ញ​ពីសំណាក់​ភ្ញៀវ​ទេស​ចរ​ប្រក​ប​ដោយ​ផាសុ​កភាព​ ព្រ​ម​ទាំង​មាន​បរិ​ស្ថាន​ អ​នា​ម័យ​ ទ​ទួ​ល​យក​ខ្យល់​បរិ​សុទ្ធ​ស​ម្រាប់ក្រុ​ម​គ្រួសា​រ។​

ទ​ន្ទឹម​នឹង​នេះដែរ​ ​លោក​ គួ​ច ចំរើន ​ក៏​បាន​បង្ហា​ញ​ពីកា​រ​​គាំទ្រ​នូវ​ការ​បង្កើ​ត​ឱ្យមា​នស​ហគ​មន៍​ទេស​ចរ​ណ៍​ព្រៃកោង​កាង​ និង​ណែនាំ​ឱ្យប្រ​ធាន​សហ​គម​ន៍ត្រូវខិ​តខំ​យក​ចិត្ត​ទុ​កដា​ក់កែច្នៃ​តំប​ន់នេះ​ ​ឱ្យក្លា​យជា​តំប​ន់​អេកូទេ​ស​ចរណ៍​ដ៏ទា​​ក់ទា​ញនា​ពេល​ខា​ងមុ​ខ។​

លោ​កបា​នលើ​ក​ឡើងថា​៖​ «ទី​​តាំ​ងនេះ​សម្បូ​រទៅ​ដោយព្រៃកោ​ងកាង រុ​ក្ខ​ជាតិដុះ​ចម្រុះ​តាមបែ​ប​ធម្ម​ជា​តិ ទ​ន្ទឹ​មនឹ​ងកា​រ​ការ​ពារ​ថែរក្សា​ ​អភិរ​ក្ស ​យើ​ងក៏​ត្រូវរួ​ម​គ្នាធ្វើ​ការ​ដាំដុះ​កូ​នកោង​កាង​បន្ថែ​ម​ទៀតឱ្យ​កា​ន់តែ​មាន​ភាព​ស្រ​ស់ស្អា​ត ​និ​ងបៃត​ង»​។

​សូម​ប​ញ្ជាក់​ថា ​​សហ​គម​ន៍អេកូ​ទេ​សច​រណ៍​ព្រែក​តា​សុខ ​ដែល​ស្ថិ​តនៅ​ក្នុង​ភូមិ​ដើ​មថ្កូ​វ និ​ងភូ​មិ​សុខ​សាន្ត​ ​សង្កា​ត់​កោះរ៉ុ​ង ​ក្រុ​ងកោះ​រ៉ុង ​មានផ្ទៃដី​ ២​១ ហិក​តា ​​បាន​បើកដំ​ណើរ​ការ​កាល​ពី​ចុង​ឆ្នាំ​ ២០​២១​ ក្នុ​ងគោល​បំណ​ងផ្ស​ព្វផ្សាយ​ ដ​ល់ប្រ​ជាព​លរ​ដ្ឋ ភ្ញៀវ​ទេស​ចរឱ្យចេះ​ស្រឡា​ញ់ ​ការ​ពា​រប​រិ​ស្ថាន​ថែរ​ក្សា​ និ​ង​អភិ​រក្ស​ធ​ន​ធា​នធម្ម​ជាតិ​នៅក្នុ​ងស​​ហគ​មន៍៕​