ភ្នំពេញៈ ក្រសួង​សុខាភិបាល​កម្ពុជា​​ ប្រកាស​នៅ​ថ្ងៃទី២៤ ​ខែមករា​នេះ ​ថា ​រក​មិនឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ទេ ​ និង​មិនមាន​អ្នក​ជាសះ​​ស្បើយ​ថ្មី​ ឬ​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទៀត​ឡើយ។

​បើ​តាម​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ថ្ងៃទី​២៤​ ខែមករា​នេះ ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ សរុប​មាន​ចំនួន ​១៣៨ ៦៧៧នាក់ ​ចំណែក​ករណី​ជាសះ​ស្បើយ​សរុប​ចំំនួន​១៣៥ ៦១១នាក់ ​និង ​ករណី​ស្លាប់​សរុប ​៣ ០៥៦នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស ​សរុប​មាន​ចំនួន​ ២១ ២៤២នាក់ និង​ករណី​អូមីក្រុង​ឆ្លង​ក្នុង​សហគមន៍​មាន​ចំនួន​១៦ ៨៥១នាក់​៕