ភ្នំពេញៈ ក្នុង​សប្តាហ៍​ទី​៤ ​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​២​ឆ្នាំ​សម្រាប់​ឆ្នាំ​ ២០២៣ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានទទួល​ឯកសារ​ពី​អ្នក​ដែល​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ចំនួន​ ២២ ៤៦៩ នាក់ ស្មើនឹង​ ៩៨​ ភាគរយ​នៃ​ចំនួន​អ្នក​ដែល​ត្រូវ​ប្រកាស​សរុប ដែលមាន ​២២ ៨៦៤​ នាក់​។​

ACU បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​២៨ ខែមករា ថា​៖ «​ចាប់ពី​ម៉ោង ៨​ព្រឹក ដល់ ម៉ោង​១២​ថ្ងៃ​ត្រង់នេះ នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​បានទទួល​ឯកសារ​ពី​អ្នក​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ចំនួន​១៥ រូប ធ្វើឱ្យ​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បាន​កើន​ទៅដល់ ចំនួន​២២ ៤៦៩ រូប ស្មើនឹង​៩៨,២៧​ភាគរយ នៃ​ចំនួន​ត្រូវ​ប្រកាស​សរុប​២២ ៨៦៤​រូប​»​។

ACU បញ្ជាក់ថា ក្រុមការងារ​នៃ​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល នឹង​រង់ចាំ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ៧​ថ្ងៃ​ក្នុង​១​សប្ដាហ៍ គិត​ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣ ដោយ​មិន​ឈប់សម្រាក​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ឡើយ​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​៕