​ភ្នំពេញៈ​​ ក្រសួង​សុខា​ភិ​បាល​កម្ពុ​ជា​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ ១៩ ​ចំនួន​ ៤ នាក់​បន្ថែម​ទៀត​ តែគ្មាន​អ្នក​ជា​សះ​ស្បើយ​ថ្មី​នោះ​ទេ ហើយ​ក៏​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ដែរ​។

​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ​២៩ ​ខែមករា​​ បាន​ឱ្យដឹង​ថា ​ក្រសួង​រក​ឃើញ​អ្នក​មាន​ជំងឺ​កូ​វីដ​ ១៩ ចំនួន​ ៤​ នាក់​បន្ថែម​ទៀត ជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍ សុទ្ធតែ​ប្រភេទ​អូ​មី​ក្រុង​ទាំង​អស់​​។ ក្រសួង​បញ្ជាក់​ថា ​របាយ​ការណ៍​ថ្ងៃនេះ​ មិនមាន​អ្នក​ជា​សះ​ស្បើយ​ ​និង​​អ្នក​ស្លាប់​នោះដែរ​។

​បើតាម​ក្រសួង​សុខាភិ​បាល គិ​ត​ត្រឹម​ថ្ងៃទី​ ២៩ ​ខែមករា​ ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វីដ ​១៩ សរុប​កើន​ដល់​ចំនួន ​១៣៨​ ៦៨៩​ នាក់ ចំណែក​ករណី​ជា​សះ​ស្បើយ​សរុប​ ១៣៥ ៦២១ នាក់ ​និង​ករណី​ស្លាប់​សរុប ៣ ០៥៦ នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន​ ២១ ២៤៤ ​នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​កើន​ដល់ ​១៦ ​៨៦១​ នាក់​៕