The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​បន្តរកឃើញ​អ្នកវិជ្ជមាន​មេរោគ​កូវីដ ១៩ ចំនួន​ម្នាក់​បន្ថែម​ទៀត និង​ជាសះស្បើយ ២ នាក់

កម្ពុជា​បន្តរកឃើញ​អ្នកវិជ្ជមាន​មេរោគ​កូវីដ ១៩ ចំនួន​ម្នាក់​បន្ថែម​ទៀត និង​ជាសះស្បើយ ២ នាក់

Content image - Phnom Penh Post
គ្រូពេទ្យធ្វើតេស្តស្វែងរកមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ នាពេលកន្លងទៅ។ ហេង ជីវ័ន

កម្ពុជា​បន្តរកឃើញ​អ្នកវិជ្ជមាន​មេរោគ​កូវីដ ១៩ ចំនួន​ម្នាក់​បន្ថែម​ទៀត និង​ជាសះស្បើយ ២ នាក់

ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ចំនួន​ម្នាក់​បន្ថែម​ទៀត និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២ នាក់ ប៉ុន្តែ​មិនមាន​រកឃើញ​ករណី​ស្លាប់​ទៀតទេ។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល អ្នកឆ្លង​មេរោគ​កូវីដ ១៩ សម្រាប់​ថ្ងៃទី ២ ខែកុម្ភៈ កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ក្នុង​សហគមន៍​ចំនួន​ម្នាក់ និងមាន​អ្នកជា​សះស្បើយ​ពីជំងឺ​នេះ​ចំនួន ២ នាក់​ផងដែរ។

គិតត្រឹម​ព្រឹក​ថ្ងៃទី ៣ ខែកុម្ភៈ កម្ពុជា​មាន​អត្រា​ឆ្លងមេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៨ ៦៩៥ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៥ ៦២៨ នាក់ និង​អ្នក​ស្លាប់​ចំនួន ៣ ០៥៦ នាក់៕

អត្ថបទគួរចាប់អារម្មណ៍