ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​មិនមាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ទៀតទេ និង​មិនមាន​អ្នកជា​សះស្បើយ​ពីជំងឺ​នេះ​ផងដែរ។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល សម្រាប់​ថ្ងៃទី ១៦ ខែ​មីនា កម្ពុជា​មិនមាន​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ ១៩ ក្នុង​សហគមន៍​នោះទេ និង​មិនមាន​អ្នកជា​សះស្បើយ​ពីជំងឺ​នេះ​ផងដែរ។

គិតត្រឹមព្រឹក​ថ្ងៃទី ១៧ ខែមីនា កម្ពុជា​មាន​អត្រា​ឆ្លង​មេរោគ​កូវីដ ១៩ សរុប​ចំនួន ១៣៨ ៧២១ នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ១៣៥ ៦៦៣ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៥៦ នាក់៕