ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជាប្រកាសថាមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែមទៀតទេ នៅថ្ងៃនេះ ប៉ុន្តែមានអ្នកជាសះស្បើយថ្មីម្នាក់និងគ្មានអ្នកស្លាប់ដោយសារជំងឺនេះឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែមីនា បានឱ្យដឹងថា ក្រសួងរកមិនឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទេ ប៉ុន្តែមានអ្នកជាសះស្បើយម្នាក់ និងគ្មានអ្នកស្លាប់ដោយសារជំងឺនេះទេ។
គិតត្រឹមថ្ងៃទី១៩ ខែមីនា ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣៨ ៧២១នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៦៤នាក់ និង ករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៩៣នាក់៕