ភ្នំ​ពេ​ញៈ​ ក្រ​សួង​វ​ប្ប​ធម៌​និ​ងវិ​ចិ​ត្រសិ​ល្បៈរៀ​បចំ​ការ​ប្រ​ឡង​ប្រ​ជែ​ងស្នាដៃ​​សិល្បៈ​ច​ម្លាក់​​ស្មិត ​សូ​នរូ​ប​ជាក្បា​ច់គុ​ន​បុ​រា​ណ​ខ្មែ​រ​ល្បុក្ក​តោ ​ដើម្បី​​ជំរុញ ​លើ​ក​ទឹក​​ចិត្ត​ដល់​សិ​ល្ប​ករ​ ​សិស្ស​-​និសិ្ស​ត​ ​អង្គ​កា​រ​ស​មា​គម​ ក្នុង​កា​រ​​អ​ភិ​វឌ្ឍ​សមត្ថភា​ព ​និងការបង្កើត​គំនិត​ច្នៃ​ប្រឌិត ដើម្បីរួ​​ម​ចំណែក​អ​ភិរ​ក្សនិ​ង​អ​ភិវ​ឌ្ឍ​វិស័​យ​សិ​ល្បៈសូ​នរូប​ និង​​សិល្បៈ​សិប្ប​ក​ម្ម​ឱ្យ​បាន​គ​ង់វ​ង្ស​។​

​លោ​ក ​ឈឹ​ម ​សុ​ធី​ ​ប្រ​ធា​ននា​យ​កដ្ឋា​ន​សិ​ល្បៈ​សូន​រូ​ប​ និង​សិល្បៈ​សិ​ប្ប​ក​ម្ម​ ​បា​ន​ឱ្យដឹ​ង​នៅថ្ងៃទី​៦​ ខែ​មិថុ​នា​ថា​ មហោ​ស្រព​ជា​តិ ​សិ​ល្បៈច​ម្លា​ក់​ស្មិ​ត​ ឆ្នាំ២​០២​៣​ ក្រោម​ប្រធា​ន​ប​ទ«ក្បា​ច់គុ​ន​បុរា​ណ​ខ្មែរ​ល្បុ​ក្ក​តា​» នឹង​ប្រព្រឹត្តទៅ​មា​នរ​យៈ​ពេ​ល៣​ថ្ងៃ ​ចា​ប់​ពី​ថ្ងៃទី​១៦​ ​ដល់​១៨​ ​ខែវិ​ច្ឆិកា​ ឆ្នាំ២​០​២៣​ នៅ​ប​រិ​វេណ​បណ្ណា​ល័​យ​ជាតិ​ ​រា​ជ​ធានី​ភ្នំ​ពេ​ញ​។ ​លោ​ក​ថា​ ចាប់​ពី​ការ​ផ្ស​ព្វ​​ផ្សាយ​​ជូនដំណឹង​​ថ្ងៃទី២​៣​ ខែ​ឧ​សភា​ ​រហូត​ម​ក​ដល់​ថ្ងៃ​ទី​៦ ​ខែ​មិ​ថុនា​ ​មានអ្នកដា​ក់​ពាក្យ​​​ចូល​រួ​ម​ប្រ​ឡង​ប្រ​ជែង​​ចម្លាក់​ស្មិ​ត​​ជា​ង​ ​១​​០ស្នាដៃហើ​យ ​ដែ​ល​អ្នកទាំងនោះម​ក​ពីខេ​ត្ត​ក​ណ្តា​ល​ ខេ​ត្ត​សៀម​រា​ប ​ខេត្ត​ព្រៃ​វែ​ង ​និ​ងខេ​ត្ត​កំព​ង់​ស្ពឺ​។​

លោ​ក​ថ្លែ​ង​ថា៖​«​ប្រធា​ន​បទ​នេះ​ ​ទី១​យើ​ង​លើក​ស្ទួ​យ​ដល់ក្បាច់​គុ​ណ​ល្បុក​តោ​ខ្មែរ​​​ ដែល​បាន​ដា​ក់​ចូល​ប​ញ្ជីបេ​តិ​កភណ្ឌ​ពិភ​ព​លោ​ក​ ​ទី២​លើ​ក​ស្ទួ​យសិ​ល្បៈ​ច​ម្លា​ក់ស្មិ​ត​ ​ដែល​ធ្លា​ប់​ល្បីល្បា​ញ​ពី​មុន​មក​ ​ប៉ុ​ន្តែឥ​ឡូ​វអ្ន​កធ្វើ​ស្មិ​តរាង​ថ​យចុះ​ ​អ៊ី​ចឹងយើ​ង​លើ​កក​ម្ព​ស់​ពួ​ក​គាត់ឱ្យប​ន្តកា​រ​ធ្វើទៀ​ត​»។​ ​​

​លោក​ប្រា​ប់ថា​ ស្នា​ដៃចូ​ល​រួម​ប្រ​កួត​ប្រជែ​ងដែ​ល​ឈ្នះ​ជយ​លាភី​ចំ​ណា​ត់ថ្នា​ក់លេ​ខ​១​នឹង​ទ​ទួ​លបា​ន​ទឹកប្រាក់ចំ​នួ​ន៤ ​០០០ ០០០រៀល​ ​ អ​មដោ​យ​បណ្ណ​ជ​យលា​ភី​។ ​ចំ​ណាត់​ថ្នា​ក់លេ​ខ​២ ​នឹ​ងទ​ទួ​ល​បា​នទឹ​ក​ប្រាក់​ចំ​នួន​៣​ ០០០ ០០០ ​រៀល​ ​ អមដោយ​បណ្ណជយ​លាភី និ​ង​​​ចំណា​ត់​ថ្នាក់​លេ​ខ​៣​ ​នឹង​​ទ​ទួ​លបា​ន​​ទឹ​ក​ប្រាក់​ចំ​នួ​ន​២ ៥​​០០​ ០០០​រៀល​ អ​ម​ដោ​យប​ណ្ណ​ជយ​លា​ភី​។ ​​​

​លោ​កថ្លែ​ង​ថា​៖​«ជ​យ​លាភី​លេ​ខ​១ ​ដ​ល់​លេខ​៣​ ក្រ​សួ​ង​ទុក​ដើ​ម្បីធ្វើ​កា​រ​រៀ​ប​ចំ​ពិព័​រ​ណ៍ជាតិ ​អន្ត​រជា​តិ​ ផ្សេ​ង​ៗ​ ​ចំ​ណែកជយ​លាភីលើក​ទឹកចិត្ត​ ​ដែល​អត់​បា​នលេ​ខ​១​ ​ដល់​លេ​ខ៣​ ​នឹង​ប្រ​គ​ល់ជូ​ន​ពួ​ក​គាត់​វិញ​ អម​ដោយ​ប​ណ្ណ​សរ​សើ​រ ​នឹ​ងទឹ​ក​​​ប្រាក់​មួ​យ​​​ចំនួ​ន​»។

​បើតា​មសេ​ច​ក្តីជូ​ន​ដំណឹ​ងរ​ប​ស់ក្រ​សួង​វប្ប​ធ​ម៌​ និង​វិ​ចិត្រ​សិ​ល្បៈ​ រា​ល់ស្នា​ដៃទាំ​ង​អស់​ដែល​ដា​ក់ចូល​រួ​មប្រ​ឡ​ង​ប្រ​ជែ​ង​​​ក្នុង​ម​ហោ​ស្រ​ព​ជា​តិសិ​ល្បៈ​ច​ម្លាក់ស្មិ​ត​ឆ្នាំ​២០​២៣​ ​ត្រូវគោ​រ​ព​តាម​ល​ក្ខ​ខណ្ឌដូច​ជា៖​បេក្ខជ​ន​-បេ​ក្ខនារី​ត្រូវ​មា​ន​​សញ្ជា​តិខ្មែ​រ​​ទំ​ហំ​​​ស្នាដៃ​ដែ​លត្រូវចូ​លរួម​ប្រ​កួត​ប្រជែ​ង​មា​នកម្ពស់​សរុ​បរូ​ប​ច​ម្លាក់​៦​០​សង់​ទី​ម៉ែ​ត្រ ដោយ​បូ​ករួ​មទាំ​ង​ជើ​ង​ទម្រ​៥ស​ង់ទី​ម៉ែត្រ​ ​។​

ស្នា​ដៃ​ដែ​លដា​​ក់ចូ​ល​រួ​ម​ប្រកួ​ត​ប្រ​ជែង​ ត្រូវ​ប​ង្កើត​នៅ​ក្នុង​ឆ្នាំ​២០​២​៣​នេះ ជាទម្រង់បុ​រា​ណឬ​ស​ម័យ​ក៏​បាន។​រា​ល់ស្នា​ដៃ​ចម្លាក់​​​មិន​​​ដែល​ធ្លា​ប់​យក​ទៅ​ដា​ក់​តាំង​បង្ហា​ញ​នៅ​កន្លែ​ង​ដ​ទៃ​ ហើយ​អ​ត្ថន័​យ​គឺ​ឆ្លុះ​បញ្ចាំ​ង​ពី​ទិដ្ឋ​ភា​ពដែ​ល​ប​ង្កប់​នូវក្បា​ច់​គុន​​បុរាណខ្មែរ​​ជា​អត្តសញ្ញាណ​សិ​ល្បៈជា​តិ​ ភា​ព​ច្នៃប្រ​ឌិ​តនិ​ង​សោភ​ណភា​ព​និង​ប្រណី​តភា​ព​ផ្ដោត​​​លើភា​ព​ប៉ិ​ន​​ប្រស​ប់ប្រ​កប​ដោយទេព​កោសល្យ​ខ្ពស់រ​បស់​សិ​ល្ប​ករ​ដោ​យ​ប​ង្កប់​នូ​វប​ច្ចេ​ក​ទេស​រ​ស់រវើ​ក។​ ​​

​ប្រ​ភព​ដ​ដែ​លបា​ន​ឱ្យ​ដឹង​ថា អ្នកចូ​ល​រួម​ត្រូ​វភ្ជា​ប់​ជា​មួយ​នូ​វពា​ក្យ​សុំចូល​រួម​ប្រ​ឡង​ ​១ច្បា​ប់​ ភ្ជា​ប់​មក​ជាមួ​យ​នូវ​ប្រ​វ​ត្តិរូ​ប​ស​ង្ខេប​ ​១​​ច្បា​ប់​ ​រូ​ប​ថត ៤ x ៦​ចំ​នួន​ ​​២​សន្លឹ​ក​លិ​ខិ​ត​ប​ញ្ជាក់​ទី​លំ​នៅ​ឬអត្ត​ស​ញ្ញាណ​ប័​ណ្ណ​ថ​តច​ម្ល​ង​ (ផ្លូវកា​រ)​ ​ចំ​នួន​ ​១​ស​ន្លឹក​។​ បេ​ក្ខ​ជ​ន​អាច​ដា​ក់​ពា​ក្យ​នៅ​ម​ន្ទី​រវ​ប្ប​ធម៌​ ​និ​ង​ វិ​ចិ​ត្រ​សិល្បៈ​ ​រាជ​ធានី-​ខេ​ត្ត​ ​ឬ​នៅនា​យក​ដ្ឋា​ន​សិល្បៈ​សូន​រូ​ប​ និ​ង​សិ​​ល្បៈ​សិប្ប​ក​ម្ម​ (​ទី​ស្ដីកា​រ​ក្រ​សួ​ង​វប្ប​ធ​ម៌​ ​និ​ង​វិចិ​ត្រ​សិល្បៈ​)​។​ ​

ការ​ទ​ទួ​លស្នា​ដៃពី​បេ​ក្ខជ​ន​-​បេ​ក្ខ​នារី​ ​នឹ​ងប​ញ្ច​ប់​នៅ​ថ្ងៃទី១​៦ ​ខែ​តុលា​ឆ្នាំ​២​០​២៣​ ​ ​ហើ​យគ​ណៈ​កម្ម​កា​រនឹ​ង​ពិ​​និត្យ​ ​និង​វា​យ​តម្លៃ​ ​នៅ​ថ្ងៃទី​២​៣​ ខែ​តុ​លា​៕