វិទ្យាស្ថាន​ខេមអេដ​ប៊ីហ្សនេស្ស​ស្គូល​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​គណនេយ្យ និង​ហិរញ្ញវត្ថុ កំពុង​ផ្តល់​នូវ​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​សិស្សានុសិស្ស​ ដែល​កំពុង​ស្វែងរក​ការ​សិក្សា​លើ​ជំនាញ​ទាំង​នេះ​។

ដោយ​មាន​ការ​គាំទ្រ​ពី​សមាជិក​នៃ​ស្ថាប័ន​អន្តរជាតិ​ល្បីៗ ខេមអេដ​ ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ក្នុង​ចំណោម​និយោជក និង​និស្សិត ចំពោះ​ការ​ផ្តល់​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ប្រកប ដោយ​គុណភាព ដែល​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​វិស័យ​អាជីវកម្ម​។

វិទ្យាស្ថាន ​ខេមអេដ គឺ​ផ្តល់​ការ​បណ្ដុះបណ្ដាល​ទៅ​លើ​ជំនាញ​គណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និង​ធុរៈកិច្ច និង​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

វិទ្យាស្ថាន ​ខេមអេដ គឺ​ជា​វិទ្យាស្ថាន​ដែល​មាន​ការ​ទទួល​ស្គាល់​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​ការងារ រួម​ជាមួយ​ថ្នាល​បណ្ដុះបណ្ដាល​ដែល​ប្រកប​ដោយ​គុណភាព គុណវុឌ្ឍិ និង​ការ​ទទួល​ស្គាល់​ទាំង​ក្នុង​ស្រុក និង​លើ​ឆាក​អន្តរជាតិ ដូចជា​ការ​ទទួល​ស្គាល់​ពី​សមាគម​គណនេយ្យករ​ជំនាញ (ACCA) នៅ​ចក្រភព​អង់គ្លេស វិទ្យាស្ថាន Chartered Financial Analyst (CFA) និង Accreditation Council for Business Schools and Programs នៅ​​សហរដ្ឋអាមេរិក និង ASEAN University Network នៅ​អាស៊ី​។ ហើយ​ក៏​ទទួល​បាន​ការ​ទទួល​ស្គាល់​ផ្នែក​គ្រប់គ្រង​កម្រិត​ស្ដង់ដារ ISO 9001:2015 ដោយ Guardian Independent Certification ដែល​បាន​ចុះ​បញ្ជី​នៅ​ចក្រភព​អង់គ្លេស​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​ដែរ ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​គណនេយ្យ និង​ហិរញ្ញវត្ថុ (BA+CAT) នៅ​វិទ្យាស្ថាន​ខេមអេដ សិស្សានុសិស្ស​នឹង​ទទួល​បាន​អ្វី​ដែល​ពិសេស និង​លើស​ពី​ការ​រំពឹងទុក​ជា​ច្រើន​ទៀត​ដូចជា​៖

ការ​សិក្សា​ក្នុង​រយៈពេល ៤ ​ឆ្នាំ ប៉ុន្តែ​និស្សិត​នឹង​ទទួលបាន​នូវ​សញ្ញាបត្រ​ ២​ ក្នុង​ពេល​តែ​មួយ រួមមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​គណនេយ្យ និង​ហិរញ្ញវត្ថុ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​សញ្ញាបត្រ​អ្នក​បច្ចេកទេស​ផ្នែក​គណនេយ្យ​អន្តរជាតិ (CAT) ពី​ចក្រភព​អង់គ្លេស ដែល​ទទួល​ស្គាល់​រហូត​ដល់ ១៨៣ ​ប្រទេស​លើ​ពិភព​លោក​។ លើស​ពី​នេះ​ និស្សិត​ក៏​អាច​ទទួល​បាន​នូវ​សញ្ញាបត្រ​ជំនាញ​ផ្នែក​ពន្ធដារ និង​សញ្ញាបត្រ​ជំនាញ​ផ្នែក​ច្បាប់​ពាណិជ្ជកម្ម​ផង​ដែរ​។​

ការ​បណ្ដុះបណ្ដាល​ត្រូវ​បាន​ផ្អែក​លើ​ស្ដង់ដារ​គណនេយ្យ IFRS និង​បំពេញ​តាម​តម្រូវ​ការ​អប់រំ IFAC ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា ឬ​កំពុង​សិក្សា អាច​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ដោយ​ងាយ​ស្រួល និង​មាន​ភាព​រលូន​ល្អ​។​

ការ​បណ្ដុះបណ្ដាល​ដោយ​សាស្ត្រាចារ្យ​ដែល​មាន​ទាំង​បទពិសោធន៍ និង​ជំនាញ​ច្បាស់​លាស់ មក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ហុងកុង​ ជាដើម ដែល​សាស្ត្រាចារ្យ​ទាំង​អស់​ត្រូវ​ជ្រើសរើស និង​វាយ​តម្លៃ​លើ​ការ​បង្រៀន​តាំង​ពី​ពេល​ចាប់ផ្ដើម​សិក្សា​រហូត​បញ្ចប់​ថ្នាក់​សិក្សា​នីមួយៗ ​ដើម្បី​ធានា​នូវ​គុណភាព​​ក្នុង​ការ​បណ្ដុះបណ្ដាល​ខ្ពស់​។​

ការ​សិក្សា​ដោយ​ផ្តោត​លើ​ទ្រឹស្ដី​អនុវត្ត និង​ជំនាញ​ច្បាស់​លាស់ រួម​ជាមួយ​​ការ​ដក​ស្រង់​នូវ​បទពិសោធន៍​ជាក់​ស្ដែង ​តាមរយៈ​ការ​ចូលរួម​ក្លឹប​សិក្សា និង​ការ​ទស្សនៈកិច្ច​ទៅ​កាន់​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​បាន​ធ្វើ​ឱ្យ​និស្សិត​ជាច្រើន​​ទទួល​បាន​ទាំង​ចំណេះដឹង ជំនាញ​ និង​បទពិសោធន៍​ច្បាស់​លាស់​។​

ការ​សិក្សា​លើ​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​មួយ តែ​និស្សិត​អាច​បម្រើ​ការងារ​បាន​ច្រើន​ប្រភេទ​ដូចជា​៖ គណនេយ្យករ ហេរញ្ញិក សវនករ អ្នក​គ្រប់គ្រង​អាជីវកម្ម អ្នក​គ្រប់គ្រង​ស្តុក មន្ត្រី​ផ្នែក​ពន្ធដារ អ្នកវិភាគ​អាជីវកម្ម និង​ការ​វិនិយោគ អ្នក​ប្រឹក្សា​ផ្នែក​ពន្ធដារ និង​អាជីវកម្ម ព្រម​ទាំង​ផ្នែក​ផ្សេងៗ​ជាច្រើន​ទៀត​។ ហើយ​វិទ្យាស្ថាន​បាន​ផ្ដល់​នូវ​ផ្នែក​ជួយ​រក​ការងារ​ជូន​និស្សិត​ទាំង​អស់ និស្សិត​កាន់​តែមាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ទាំង​នៅ​ក្រុមហ៊ុន​អន្តរជាតិ និង​ស្ថាប័ន​ក្នុង​ស្រុក តាម​ក្តី​ស្រមៃ​របស់​ខ្លួន​។​

វិទ្យាស្ថាន ​ខេមអេដ គឺ​ជា​កន្លែង​ដ៏​ល្អ​បំផុត​ ដើម្បី​ចាប់​ផ្តើម​។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​គេហទំព័រ www.cam-ed.com ឬ​ទំនាក់ទំនង​មក​កាន់​ទូរស័ព្ទ 023 986 522/012 618 988៕