ទីក្រុងប៉េកាំងៈ ក្រុមហ៊ុន​អចលនទ្រព្យ​យក្សចិនឈ្មោះ Evergrande ដែល​កំពុង​រង្គោះ​រង្គើ​កាល​ពីថ្ងៃ​ពុធ​បាន​រង​នូវ​ការ​ទម្លាក់​ចំណាត់​ថ្នាក់​ឥណទាន​ជា​លើក​ទីពីរ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដោយ​បង្កការ​បារម្ភ​​ថា​ ក្រុមហ៊ុន​ដែល​ជំពាក់​បំណុល​គេបំផុត​នៅលើ​ពិភពលោក​នឹង​មិន​ដំណើរការ​ ហើយ​​​បណ្តាលឲ្យ​​​ភាគហ៊ុន​របស់​ខ្លួន​ធ្លាក់​ចុះ​ក្រោម​តម្លៃ​ចុះ​បញ្ជី​កាលពី ​១២ ​ឆ្នាំ​មុន។

ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​នៅទី​ក្រុងហុង​កុង​បាន​បង្កើន​បំណុល​សរុប​ជាង ​៣០០ ពាន់​លាន​ដុល្លារ​ បន្ទាប់​ពី​ការ​ខ្ចី​ប្រាក់​ជាច្រើន​ឆ្នាំ​ ដើម្បី​ផ្តល់​មូល​និធិ​ដល់​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ​និង​ការទិញ​អចលនៈ​ទ្រព្យ​ក៏​ដូចជា​ទ្រព្យ​សម្បត្តិ​ផ្សេ​ងទៀតរួម​ទាំង​ក្រុមបាល់ទាត់​ចិន​ផង​ដែរ។

ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ក្រុមហ៊ុន​បានតស៊ូ​ដើម្បី​បំរើ​បំណុល​របស់​ខ្លួន​ ហើយ​​ការ​បង្ក្រាប​លើ​វិស័យ​អចលន​ទ្រព្យ​ដោយ​​អាជ្ញាធរ​​​​ទីក្រុង​ប៉េកាំង​ បាន​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការបង្កើន​សាច់ប្រាក់​ដែល​ធ្វើ​ឱ្យ​មាន​ការព្រួយ​បារម្ភ​ថា ​ក្រុមហ៊ុន​នេះ​​នឹងក្ស័យធន​។

អ្នក​វិភាគ​ជាច្រើន​ព្រមាន​ថា ​ព្រឹត្តិការណ៍​បែប​នេះ​អាច​ជះឥទ្ធិពល​​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចនៃ​ប្រទេស​​ដែល​មាន​សេដ្ឋកិច្ច​លំដាប់​​លេខ​ ២ ​របស់​ពិភព​លោក ​ដែល​ជា​ក្រុមហ៊ុន​ដែល​អះអាង​ថា​​​ផ្តល់ការងារ​ដល់​​​មនុស្ស ២០០​ ០០០ នាក់​ និង​បង្កើត​ការងារ​ដោយ​ប្រយោល​ចំនួន​ ៣,៨ លាន​នាក់ ​នៅ​ក្នុង​ប្រទេស​ចិន​ ព្រោះ​​ស្ថានភាព​នេះ​​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​រាប់​រយ​មិន​មាន​ចរន្ត​សាច់​ប្រាក់​។

​ក្តី​កង្វល់​ទាំងនោះ​ត្រូវ​បាន​កើនឡើង​នៅ​ថ្ងៃពុធ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ Fitch បាន​កាត់​បន្ថយ​ចំណាត់​ថ្នាក់​របស់​ខ្លួន​មក​លើ​ក្រុមហ៊ុន​ដោយ​ឆ្លុះ​បញ្ចាំង​ពី​ទ​ស្សនៈ​របស់​ខ្លួន​ថា៖«ភាព​មិន​ប្រក្រតី​នៃ​ប្រភេទ​ខ្លះ​អាច​មាន​លទ្ធភាព»។

ក្រុមហ៊ុន ​Fitch Ratings​ បានបន្ថែម​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា៖ «យើង​ជឿជាក់​ថា​ ហានិភ័យ​ឥណទាន​មាន​កម្រិត​ខ្ពស់​ដោយសារ​សាច់​ប្រាក់​ងាយស្រួល (​សន្ទនីយភាព)​​ តឹងរ៉ឹង ដែល​នាំ​ឲ្យ​​​ធ្លាក់​ចុះ​​ការលក់​ដែលចុះ​កិច្ច​សន្យា​ សម្ពាធ​ក្នុង​ការ​ដោះស្រាយ​ការ​ទូទាត់​យឺតយ៉ាវ​ដល់​អ្នកផ្គត់​ផ្គង់​ និង​អ្នក​ម៉ៅការ​ និង​ការ​វិវត្តមាន​កំណត់​លើ​ការ​បោះ​បង់​​ទ្រព្យសកម្ម»។

ការផ្លាស់​ប្តូរ​នេះ​បានកើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន​ Moody''s បានទ​ម្លាក់​ចំណាត់​ថ្នាក់​របស់​ខ្លួន​ដោយ​បង្ហាញ​ថា ​វាទំនង​ជា​មាន​លក្ខណៈ​ប្រហាក់ប្រហែល​ ឬ​ជិត​ដល់​ពេល​ ដែល​ក្រុមហ៊ុន Goldman Sachs បាន​កាត់បន្ថយ​ភាគហ៊ុន​ពី​អព្យា​ក្រឹត្យ​ដើម្បី​លក់​។

ដំណឹង​នេះ​បាន​បញ្ជូន​ភាគហ៊ុន​របស់​ក្រុមហ៊ុន​​អចលនទ្រព្យ​នេះ​ធ្លាក់ចុះជាង ៣ ភាគរយ​មក​នៅ​ត្រឹម​ ៣,៤៦​ ដុល្លារ​ហុងកុង ដែលទាបជាងតម្លៃដាក់លក់ជា​សាធារណៈ​លើក​ដំបូង ៣,៥ ដុល្លារ​ហុងកុង មុនពេលងើប​ឡើងវិញ​បន្តិច។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ ៧៥ ភាគរយ​នៅ​ឆ្នាំ​នេះ​​តែមួយ។

កាលពី​សប្តាហ៍​មុន​ក្រុម​នេះ​បាននិយាយថា​បំណុល​សរុប​របស់​ខ្លួន​បាន​កើនឡើង​ដល់ ១,៩៧ ពាន់ពាន់​លានយ័ន (៣០៥ ​ពាន់លានដុ​ល្លារ) ហើយ​បាន​ព្រមាន​ពីហានិភ័យ​នៃ​ការ​សងប្រាក់​កម្ចី​ដែល​មិន​បាន​សង៕ AFP/RR