ទីក្រុង​ប៉េកាំង​: រាត្រី​គេង​មិន​លក់​ឥឡូវនេះ​ជា​ទម្លាប់​របស់​អ្នកនាង Ji Wenchen រយៈពេល​ ៦​ ខែ បន្ទាប់ពី​នាង​បានដាក់​ប្រាក់​ ១០​ ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ការ​កក់​ប្រាក់​លើ​អា​ផាត​មេន​ថ្មី​មួយ​ ដែល​មិនទាន់​ត្រូវបាន​បញ្ចប់​ដោយ​ក្រុមហ៊ុន​យក្ស​ចិន Evergrande។​

​អ្នកនាង​បានប្រគល់​សាច់ប្រាក់​ទៅឱ្យ​ក្រុមហ៊ុន​កាលពី​ខែមីនា ប៉ុន្តែ​មិនទាន់​ទទួលបាន​ឯកសារ​ដែល​បង្ហាញថា​ នាង​ជា​ម្ចាស់​អា​ផាត​មេន​នោះទេ​។​

​ស្ត្រី​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​ប្រាប់​ AFP ​ថា​៖ «​ប៉ុន្មាន​ថ្ងៃនេះ ខ្ញុំ​ស្ទើរតែ​មិនអាច​ញ៉ាំ​ឬ​គេង​បានទេ​។ ឈ្មោះ​ខ្ញុំ​មិនត្រូវ​បាន​សរសេរ​នៅលើ​អា​ផាត​មិន​នោះទេ ដែល​មានន័យថា Evergrande មិនបាន​ប្រគល់​ប្រាក់​របស់ខ្ញុំ​ទៅឱ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​ទេ​។ តាម​ក្បួន វា​គួរតែ​ត្រូវ​បានដាក់​ក្នុង​រយៈពេល​មួយខែ​"​។

​លោកស្រី Ji គឺជា​វិនិយោគិន​ធម្មតា​ម្នាក់​ក្នុងចំណោម​អ្នកវិនិយោគ​ធម្មតា​រាប់ម៉ឺន​នាក់ ​ដែល​អនាគត​ហិរញ្ញវត្ថុ​របស់គាត់​ត្រូវបាន​កំណត់ដោយ​ផលចំណេញ​ពី​ក្រុមហ៊ុន Evergrande ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំ​បំផុត​របស់​ប្រទេស​ចិន ​ដែលមាន​ការពង្រីក​យ៉ាងខ្លាំង​ទៅ​ទីក្រុង​ចំនួន​ ២៨០ ត្រូវបាន​ជំរុញ​ដោយ​បំណុល​ចំនួន ​៣០០​ ពាន់​លាន​ដុល្លារ​ ដែល​ធ្វើឱ្យ​វា​ធ្លាក់ចុះ​។

​ក្រុមអ្នកវិភាគ​នៅ​ក្រុមហ៊ុន Capital Economics ប៉ាន់ប្រមាណ​ថា Evergrande មាន​អចលនទ្រព្យ​ប្រហែល ១,៤ លាន​ ដែល​ខ្លួន​បាន​ប្តេជ្ញា​បញ្ចប់ ដែល​ប្រហែល​ ១,៣ ពាន់​ពាន់​លាន​យន់ (២៧០,៧៥ ពាន់​លាន​ដុល្លារ​សិង្ហ​បុរី​) នៅក្នុង​បំណុល មុន​ការលក់​គិត​ត្រឹម​ចុងខែ​មិថុនា​។

​ប៉ុន្តែ​ការអភិវឌ្ឍន៍​និង​ការសង​បំណុល​ទាំងនោះ​ ត្រូវបាន​គេ​ដាក់​ការសង្ស័យ​ដោយសារតែ​វា​បាន​ព្យាយាម​លក់​អចលនទ្រព្យ​មានន័យថា វា​មិនមាន​សាច់ប្រាក់​ដើម្បី​បញ្ចប់​គម្រោង​ផ្សេងទៀត​ដើម្បី​លក់​។

​វា​ក៏​បរាជ័យ​ក្នុងការ​រួមបញ្ចូល​ទ្រព្យសម្បត្តិ រួមទាំង​ទីស្នាក់ការ​កណ្តាល​នៅ​ហុងកុង​ក៏ដូចជា​អង្គភាព​ផ្សេងទៀត រួមទាំង​ក្រុមហ៊ុន China Evergrande New Energy Vehicle Group។

​កាលពី​ថ្ងៃ​អង្គារ ក្រុមហ៊ុន​បានដាក់​សេចក្តីថ្លែងការណ៍​មួយ​ទៅកាន់​ផ្សារ​ហ៊ុន​ហុងកុង​ដែល​ប្រាប់​ឲ្យ​ដឹង​អំពី​“​សម្ពាធ​យ៉ាងខ្លាំង​” ដែល​ខ្លួន​កំពុង​ប្រឈម​។

​នៅពេលដែល​ក្រុមហ៊ុន​យក្ស​នេះ​ធ្លាក់​ក្រោម​បំណុល​ដ៏​ច្រើន​របស់ខ្លួន សេចក្ដីថ្លែងការណ៍​នេះ​បាន​និយាយថា​៖ “​គ្មាន​ការ​ធានាថា​ក្រុម​នេះ​នឹង​អាចបំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​របស់ខ្លួន​បានទេ​"៕ AFP/RR