The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សកម្មភាពទីផ្សារ​​​​អាផាតមិន នៅ​ទីក្រុង ​ហាណូយ ​​ធ្លាក់​ចុះ​ទាប​​​ក្នុងត្រីមាស​ទី​៣​




សកម្មភាពទីផ្សារ​​​​អាផាតមិន នៅ​ទីក្រុង ​ហាណូយ ​​ធ្លាក់​ចុះ​ទាប​​​ក្នុងត្រីមាស​ទី​៣​

Content image - Phnom Penh Post
សកម្មភាព​សាងសង់សំណង់​ផ្សេងៗ​នៅ​ប្រទេសវៀតណាម​ក្នុង​ឆ្នាំ​មកន្លងមក។ រូបភាព AFP

សកម្មភាពទីផ្សារ​​​​អាផាតមិន នៅ​ទីក្រុង ​ហាណូយ ​​ធ្លាក់​ចុះ​ទាប​​​ក្នុងត្រីមាស​ទី​៣​

ទីក្រុង​ហាណូយៈ ​ទីផ្សារ​អាផាតមិន​​​​នៅ​ទីក្រុង​ ហាណូយ ​បាន​​​ធ្លាក់​ចុះ​​ប្រតិបត្តិការ​ច្រើន​​ក្នុង​​ត្រីមាសទី ៣ នៃ​ឆ្នាំ​នេះ​ ដោយសារ​​ការ​បិទ​ទីក្រុង​រយៈពេល​ ២ ​ខែ ​​​អំឡុង​ពេល​ផ្ទុះ​ឡើង​នៃ​កូវីដ ​១៩។​

ចំពេល​មាន​កា​ររំខាន​ចំពោះ​សកម្មភាព​លក់ ដោយសារ​រលក​ថ្មី​នៃ​​កូវីដ​១៩ ​ចាប់​ពី​ចុង​​ខែ​​កក្កដា ​​ទៅ​ដល់​ចុង​ខែ​កញ្ញា ​ចំនួន​យូនីត​ដែល​បានលក់​​​កត់ត្រា​ក្នុង​ត្រីមាស​ទី​៣ ​មាន​ចំនួន​ ៣០០០ ​​យូនីត ដេល​ធ្លាក់​ចុះ ​​៣៣ ​ភាគរយ ​​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​មុន ។​ នេះ​បើយោង​តាម​របាយ​ការណ៍​​​ CBRE ប្រចាំ​ប្រទេសវៀតណាម ​ដោយ​ផ្តោត​សំខាន់​លើ​ទីផ្សារ​អចលនទ្រព្យ​​ក្នុង​រដ្ឋធានី ​ហាណូយ​។ ​មាន​​ចំនួន​​យូនីត​សរុប ​​១១ ០០០​​ ត្រូវ​​បានលក់​​ក្នុង​រយៈពេល​ ៩ ​ខែ​ដើម​ឆ្នាំ​​នេះ ដោយ​ធ្លាក់​ចុះ​ត្រឹម​ ១ ​ភាគរយ​​​ធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន។

​​ទោះបី​ជាបែប​ណា ​ទីផ្សារ​​អចលនទ្រព្យ​មើល​ឃើញ​នូវ​សញ្ញា​វិជ្ជមាន​​លើ​អត្រា​ដែល​បាន​លក់​នៃ​គម្រោង​ថ្មីៗ​។ ​ក្នុង​ត្រី​មាស​ទី​៣ ​គម្រោង​ថ្មី​​ៗ​ដែលបាន​ដាក់​លក់​​មាន​​អត្រា​រហូត​ដល់​ទៅ​ ៥២ ​ភាគរយ​​ ​អំឡុង​ពេល​​ត្រីមាស​​ដែល​បាន​ដាក់​លក់​ដំបូង​ ដែល​ជា​អត្រា​​ខ្ពស់​ជាង​​ការ​​កត់ត្រា​ទុក​ក្នុង​​ឆ្នាំ​ ២០១៩-២០២០ ដែល​មាន​ ៤១ និង ៤២​ ភាគរយ​។

ក្នុង​រយៈពេល​ ៩​ខែ​ដើម​ឆ្នាំ​នេះ ​ការ​ដាក់​លក់​​​​អាផាតមិន​​ថ្មី​​​​សរុប​​ក្នុង​ទីក្រុង​ហាណូយ​​ ​កើន​ឡើង​បន្តិច​​​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ទោះបី​មាន​​កម្រិត​ទាប​​ជាង​មុនពេល​រីករាលដាល​កូវីដ​​១៩។

ជាពិសេស​​ ​ការ​ដាក់ដំណើរ​ការ​គម្រោង​ថ្មីសរុប​​អំឡុងពេល​បីត្រីមាសដំបូង​​នៃ​ឆ្នាំ​នេះ ​មាន ​​១១ ៤៣០ ​​យូនីត​​ ដែល​កើន​ឡើង ​៧ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​មុន ក្នុងចំណោម​នោះ​​​​ការ​ដាក់ដំណើរការ​​ក្នុង​ត្រីមាស​ទី៣​​មានចំនួន ​៣ ៤៨៣​​យូនីត កើន​ឡើង​ ១ ​ភាគរយ​​ធៀបរយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន។ ៩៣ ភាគរយ​នៃ​​​យូនីត​ដាក់​ដំណើរការ​ថ្មី​សរុប​​​គឺ​​កើត​មាន​ពីការអភិវឌ្ឍ​​ក្រុង​ក្នុង​​ភាគខាងកើត​និង​ខាងលិច​នៃ​ទីក្រុង​ ហាណូយ។​

សកម្មភាព​ដំណើរការ​​​គឺ​ភាគច្រើន​លើស​លុប​​ក្នុង​ខែ​កក្កដា​​មុន​​ពេល​​បិទខ្ទប់​​​រយៈពេល​២​ខែ​ និង​បន្តរហូតដល់​​ចុ​ងខែ​កញ្ញា​ ​ពេល​ដែល​ការ​រឹតត្បិត​ត្រូវ​បាន​បន្ធូរបន្ថយ​​៕ VNS-ANN/RR

អត្ថបទគួរចាប់អារម្មណ៍