The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Wolves តែង​តាំងអតីតគ្រូ Benfica លោក Bruno Lage ជា​អ្នក​ចាត់​ការ​ថ្មី​ ​




Wolves តែង​តាំងអតីតគ្រូ Benfica លោក Bruno Lage ជា​អ្នក​ចាត់​ការ​ថ្មី​ ​

Content image - Phnom Penh Post
លោក Lage ស្រែក​បញ្ជា​កូនក្រុម កាល​ពី​ពេល​ដឹក​នាំ​ក្រុម Benfica ធ្វើ​ការ​ប្រកួត នាពេល​កន្លងមក។​

Wolves តែង​តាំងអតីតគ្រូ Benfica លោក Bruno Lage ជា​អ្នក​ចាត់​ការ​ថ្មី​ ​

ក្រុង​ឡុងដ៍​: ក្រុម Wolverhampton Wanderers (Wolves) នៅ​ថ្ងៃ​ពុធនេះ បាន​ប្រកាស​ពី​​ការ​តែង​តាំង​អតីត​គ្រូបង្វឹក​ Benfica លោក Bruno Lage ជា​អ្នក​ចាត់​ការ​ថ្មីជំនួស​លោក​​ Nuno Espirito ដែល​ចាក​ចេញ​ពី​ក្រុម​របស់​ក្រប​ខ័ណ្ឌ​ Premier League នៅដំណាច់​រដូវកាល​​។

ក្នុងសេចក្ដី​ប្រកាស​របស់​ក្លិបបាន​ឱ្យ​ដឹង​ថា​៖ «​បុរស​សញ្ជាតិ​ព័រ​ទុយហ្គាល់ បានចូល​រួម​ជាមួយ​ក្រុម Benfica ១៨​ ខែ​ ហើយ​បាន​ដឹក​នាំ​ឱ្យ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​ Primeira Liga ពី​ការ​ធ្វើ​តួនាទី​រដូវកាល​ដំបូង​របស់​គាត់​»​។

លោក Lage លើក​ពាន​លីគ​កំពូល​របស់​ព័រទុយហ្គាល់ជាមួយ​ក្រុម Benfica ក្នុង​ឆ្នាំ​ ២០១៩ មុន​ពេល​ចាក​ចេញ​ក្នុង​ឆ្នាំ​២០២០ ក្រោយ​មិន​អាច​ដឹក​នាំ​ក្រុម​ការពារ​តំណែង​ជើង​ឯក​បាន ដោយបញ្ចប់​រដូវកាល​នៅ​លេខ ២ ពីក្រោម​ក្រុម Porto​។

បុរស​វ័យ ៤៥ ​ឆ្នាំ​ ធ្លាប់​មាន​បទ​ពិសោធន៍ការងារ​ នៅ​ចក្រភព​អង់គ្លេស ដោយធ្វើ​តួនាទីជា​គ្រូបង្វាត់​ក្នុង​ក្រុម​ Sheffield Wednesday និង Swansea City​។

ក្រោយ​បាន​តំណែង​នេះ លោក Lage បាន​ប្រាប់​ថា​៖ «​នេះ​គឺ​ជាក្រុម​ និង​ក្លិប​មួយ​ ដែល​ចង់​បង្កើត​ប្រវត្តិសាស្ត្រ និង​បង្កើត​ប្រកួត​ប្រជែង​ នៅ Premier League​។ ដូច្នេះ​ ខ្ញុំរីក​រាយ ​និងរំភើប ជាមួយ​នឹង​ការ​មាន​មហិច្ឆតាចង់​ធ្វើ​រឿង​អស្ចារ្យ​សម្រាប់​ក្លិប​នេះ​»​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍